(ភ្នំពេញ)៖ កាលពីល្ញាចម្សិលមិញនេះ ជីដេវីត បានបង្ហោះក្នុងគណនីហ្វ៊េសបុករបស់ខ្លួនពី កម្មវិធី Sting Musicverse Festival ដែលនឹងធ្វើឡើងនៅថ្ញៃទី ១២ វិច្ឆិកា នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ១០ យប់។

ដេវីតបានប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនស្តែងៗថា “ម្តងនេះមិនមែនត្រឹមតែជាការប្រគំតន្រ្តីនោះទេ ម្តងនេះគឺលើសពីការប្រគំតន្រ្តីទៀត។” ដោយត្រឹមតែពាក្យមួយឃ្លានេះធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងច្បាស់បន្ថែម និង ចង់ចូលរួមកម្មវិធីនេះជាខ្លាំង។

បន្តមកដល់ពេលនេះយើងនៅមិនទាន់ដឹងថា តើកម្មវិធី Sting Musicverse Festival មានអ្វីប្លែកអស្ចារ្យបែបណានោះទេ ប៉ុន្តែតាមការបញ្ចាក់ពីការបង្ហោះសារនៅក្នុងហ្វេសបុក របស់ G-Devith និង Sting យើងដឹងថាកម្មវិធីលើកនេះគឺធំជាង ២ ដងបើប្រៀបទៅកម្មវិធីដែល ដេវីត និង sting សហការគ្នាធ្វើពីមុនមក។

គួរបញ្ចាក់ផងដែរថា G-Devith គឺជាទូតសុឆន្ទះរបស់ sting អស់រយះពេលចូល ៣ ឆ្នាំទៅហើយ រីឯសមទ្ធិផលដែល G-Devith និង sting បានពួតដៃគ្នាធ្វើសម្រាប់អ្នកគាំទ្រក៏មានច្រើនដែល ដូចជា Passion The Album Concert by Sting Musicverse , FFF ASEAN Party By Sting Musicverse និងកម្មវិធី Fan Meeting ជាច្រើនសម្រាប់អ្នកគាំទ្រអោយទទួលបានភាពសប្បាយរីករាយដ៏អស្ចារ្យ។