(ភ្នំពេញ)៖ ដោយសង្កេតឃើញថា មួយរយៈនេះមានចម្ងល់ជាច្រើនទាក់ទងនឹង «មេរោគ HPV និង វ៉ាក់សាំងការពារ» ដូច្នេះគ្រូពេទ្យឯកទេសនៅ មេម័រ ជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តពហុឯកទេស លើកយកប្រធានបទនេះ មកបកស្រាយជូនប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ និងយល់ដឹងពីរបៀបការពារខ្លះៗ។

១៖ តើអ្វីជា HPV?
* HPV គឺជាឈ្មោះរបស់ក្រុមវីរុស មានច្រើនជាង ១០០ប្រភេទផ្សេងគ្នា ដែលអាចចម្លងទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទ ឬ ការប៉ះពាល់ស្បែកនៅតំបន់ប្រដាប់បន្តពូជ។

លក្ខខណ្ឌនៃការបង្ករោគ ៖
* HPV អាចសំងំក្នុងរាង្គកាយដោយមិនបង្កជាបញ្ហាមកខាងក្រៅ ។
* ប្រភេទខ្លះ បង្កជាជម្ងឺសេរមាន់នៅបរិវេណប្រដាប់បន្តពូជ ទ្វារលាមក រឺ តំបន់មាត់ និង បំពង់ក។
* ប្រភេទខ្លះទៀត នឹងវិវត្តទៅជាមហារីក ជាពិសេសគឺមហារីកមាត់ស្បូន។

២៖ តើយើងអាចប្រើមធ្យោបាយអ្វីខ្លះដើម្បីបញ្ជាក់ ?
* ពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសនៅតំបន់ដែលមានរោគសញ្ញា។
* វិភាគកោសិកាមាត់ស្បូន(ចំពោះស្ត្រី)ដើម្បីស្វែងរកកំរិតនៃការបំរែបំរួលមាត់ស្បូន (PAP Smear test ) និង បញ្ជាក់ពីវត្តមាននៃមេរោគ ( HPV testing ) ។

៣៖ តើមេរោគ HPV តំរូវព្យាបាលគ្រប់ករណីទេ?
* មិនទាំងអស់ទេ ៖ ករណីមិនមានរោគសញ្ញា បន្តតាមដាន(តាមលក្ខខណ្ឌបច្ចេកទេស) ។
* ព្យាបាល៖ ករណីលេចចេញជាសេរមាន់នៅប្រដាប់បន្តពូជ និង កន្លែងផ្សេងៗរបស់សារពាង្គកាយ ឬ មានបំរែបំរួលកោសិកានៅមាត់ស្បូនរបស់ស្ត្រី។

៤៖ តើការចម្លងរបស់មេរោគ HPV អាចបង្ការបានរឺទេ?
* អ្នកមិនអាចការពារបានទាំងស្រុងនោះទេ(ទោះបីប្រើស្រោមអនាម័យក៏ដោយ)។ប៉ុន្តែការចាក់វ៉ាក់សាំង នឹងជួយបង្កើនប្រព័ន្ធការពារ ទប់ទល់នឹងការរាតត្បាតនៃវីរុសនេះ ។

៥៖ តើអ្វីខ្លះដែលគួរយល់ដឹង ទាក់ទងនឹងវ៉ាក់សាំងបង្ការវីរុស HPV?
* វ៉ាក់សាំងមាន ២ប្រភេទ ៖ ជំនាន់ចាស់ បង្ការបានតែជម្ងឺមហារីកមាត់ស្បូន ឯជំនាន់ថ្មី(មាន ៤ និង ៩ វ៉ាឡង់) ការពារបានទាំងអម្បូរដែលបង្កអោយមានជាជម្ងឺសេមាន់ និង ជម្ងឺមហារីកមាត់ស្បូនរបស់ស្ត្រី។
* អាចចាក់បានទាំងបុរស និង ស្ត្រីចាប់ពីអាយុ ០៩ ឆ្នាំឡើងទៅ។ដែលអាយុក្រោម ១៤ឆ្នាំ ចាក់២ដង និងចាប់ពី១៤ឆ្នាំ តំរូវចាក់៣ដង បន្តគ្នា (តាមកាលវិភាគកំណត់ច្បាស់លាស់)។
* មុននឹងចាក់វ៉ាក់សាំង៖ ត្រូវពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជាមុន និង មានលទ្ធផលវិភាគកោសិកាមាត់ស្បូន (លទ្ធផលមិនមានបញ្ហា) សម្រាប់អ្នកដែលធ្លាប់មានដៃគូរួច។

ដើម្បីទទួលបានព័ត៌មានលម្អិតឬ ធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតគ្រប់ឯកទេស សូមទំនាក់ទំនងមកកាន់ (For more information, please contact us at):
089 942 345 /016 942 345 /087 955965 ឬទំព័រផ្លូវការរបស់មន្ទីរពហុព្យាបាល សូម follow link ដើម្បីទទួលបានព័ត៌មានសុខភាពថ្មីៗ ដែលផ្អែកលើបទដ្ឋានបច្ចេកទេសច្បាស់លាស់៖
Facebook Page: https://www.facebook.com/memoireclinic

Tik Tok Acc: https://www.tiktok.com/@memoire_official

Telegram Channel: https://t.me/memoireclinic