(ខេត្ដសៀមរាប)៖ សាលារៀនអារីហ្សូនសាខាខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៣-២០២៤ និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៩ ថ្នាក់ទី១២ ប័ណ្ណសរសើរ និងអាហារូបករណ៍ដល់សិស្សជ័យលាភីប្រចាំឆ្នាំសិក្សា២០២២-២០២៣ ដែលមានទីតាំងស្ថិតនៅ Empress Angkor Hotel។

កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកឧកញ៉ាវេជ្ជបណ្ឌិត ជាសុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី ដែលមានសាលាអន្តរជាតិ ហ្គ្រេនម៉ោន សាលារៀន អារីហ្សូន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី ព្រមទាំងការិយាល័យតំណាងក្លូបលស្ទូដែន ប្រចាំប្រទេសកម្ពុជាជាបុត្រសម្ព័ន្ធ និងលោកស្រី ទា ដាវី គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សនិងភ្ញៀវកិត្តិយសជាង៥០០នាក់៕