(បារាំង)៖ ថ្មីៗនេះតារាចម្រៀង G-Devith និងទេព បូព្រឹក្ស បានចូលរួមកម្មវិធី Fashion Week ពីរដងផ្ទួនៗគ្នាគឺ Brand «D&G» នៅទីក្រុង Milan ប្រទេស Italy កាលពីសប្តាហ៍មុន និង Fashion week របស់ Brand «Elie Saab» ដែលធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំងកាលពីម្សិលមិញនេះ។

កម្មវិធី Fashion Week របស់ «Elie Saab» គឺធ្វើឡើងនៅថ្ញៃទី៣០ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយក៏ឃើញមានវត្តមានអ្នកចូលរួមជាក្រុមអភិជន និងតារាអន្តរជាតិល្បីៗជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីមួយនេះ។

តារាអន្តរជាតិដែលបានចូលរួមមានដូចជា Michele Morrone ជាតួឯកប្រុសក្នុងរឿង 366 ថ្ងៃ, Lucy Hale ជាតួឯកស្រីក្នុងរឿងភាគ «Pretty Liars» ដែលចាក់ផ្សាយលើ Freeform និង Netflix ហើយក៏មានវត្តមានតារាសម្តែងអន្តរជាតិ ជនជាតិចិន Gong Jun ជាដើម។

គួរបញ្ជាក់ឲ្យដឹងថា កម្មវិធី fashion week ដែលធ្វើឡើងបែបនេះគឺជាកម្មវិធីអញ្ជើញចូលរួមបែប VIP ពី Brand អន្តរជាតិធំៗផ្ទាល់ ដែលភាគច្រើនមានវត្តមានពី មហាសេដ្ឋីលំដាប់ពិភពលោក អ្នកអភិជន និងតារាអន្តរជាតិក្នុងគោលបំណងបង្ហាញ Fashion ថ្មីៗដែលនឹងពេញនិយមនៅថ្ញៃអនាគត៕