(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលគ្រាប់ពូជរុក្ខជាតិ ខ្សាច់ក្រអូប (ទុកដាក់សំរាម) សម្រាប់សត្វចិញ្ចឹម បន្លែស្រស់ ផ្លែឈើស្រស់ សត្វរស់ ដើមឈើរស់ គ្រាប់ធញ្ញជាតិដែលមិនទាន់កែច្នៃ និងផលិតផលកែច្នៃ គ្រាប់បន្លែដែលអាចរក្សាទុក អាហារដែលមានមូលដ្ឋានពីសាច់ត្រី ផ្លែឈើ ចាហួយ ស៊ុត ផ្លែឈើគ្រីស្តាល់ និងតៅហ៊ូ របស់ក្រុមហ៊ុន ស៊ាង យី ប៊ីនឡាង ត្រឌីង ឯ.ក នៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល ខ្សាច់ក្រអូប របស់ក្រុមហ៊ុន ស៊ាង យី ប៊ីនឡាង ត្រឌីង ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួល បានពីក្រុមហ៊ុន HUNAN KOUWEIWANG GROUP CO., LTD. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែល ក្រសួងបានតម្កល់ទុករួចហើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖