(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះ បានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថាន មកពីអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់ នៃការអភិរក្សធនធានធម្មជាតិ ។

ការដាំដើមឈើរួមគ្នានៅទីនោះ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ នៅដែនជម្រកសត្វព្រៃសំបូរ ហើយតំបន់នេះ គឺជាតំបន់ការពារដែលសម្បូរ ទៅដោយជីវចម្រុះដែលផ្តល់ប្រភពចំណូល និងធនធានធម្មជាតិដ៏សំខាន់ សម្រាប់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបរិច្ចាគដើមឈើសរុបចំនួន ២០២៣ ដើម ហើយក្នុងនោះមានដើមឈើគ្រញូងចំនួន ១២ ប្រភេទត្រូវបានរដ្ឋបាលព្រៃឈើខេត្តក្រចេះ ណែនាំឱ្យដាំសម្រាប់ការស្តារឡើងវិញ នូវដីដែលខូចគុណភាព ដើម្បីការពារដែនជម្រកសត្វព្រៃការពារធម្មជាតិ ប្រឆាំងនឹងទឹកជំនន់ ការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាពទឹក និងគាំទ្រដល់ទេសចរណ៍ធម្មជាតិតាមសហគមន៍។

អ្នកចូលរួមពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំ ប្រទសកម្ពុជា ត្រូវបានសហគមន៍ស្វាគមន៍យ៉ាងកក់ក្តៅ ដោយមានការចម្អិនម្ហូប និងពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់រួមគ្នាដោយប្រើផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយបរិស្ថានធម្មជាតិរបស់សហគមន៍។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានប្រាប់ពីរបៀបដែលពួកគេថែរក្សាភាពស្រស់ស្អាត នៃបរិស្ថានធម្មជាតិ ក៏ដូចជាក្តីសង្ឃឹម និងក្តីសុបិន្តរួមគ្នាក្នុងការបង្កើនបរិស្ថានអនាគតបៃតង ក្នុងសហគមន៍ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាពរួមគ្នា និងតម្លៃសង្គម។

កម្មវិធីនៅក្នុងសហគមន៍សង្គមទាំងមូល ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងភាពជាដៃគូដ៏រឹងមាំរួមគ្នាជាមួយសហគមន៍មូលដ្ឋាន និងអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា ដោយមានការចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធចូលររួមអភិវឌ្ឍសហគមន៍ទាំងអស់គ្នា។ គម្រោងនេះក៏ជាផ្នែកនៃយុទ្ធនាការ «ពិភពលោករួមគ្នា» ជាសកលរបស់ក្រុមហ៊ុន ហ៊ិននីគែន ដែលត្រូវបានអនុវត្តជាលក្ខណៈអន្តរជាតិនៅខែកញ្ញានេះ។ យុទ្ធនាការ «ពិភពលោករួមគ្នា» មានគោលបំណងធ្វើឱ្យបេសកម្មរបស់ក្រុមហ៊ុន ក្លាយជាការពិត នៅគឺ៖ បង្កើតនូវសេចក្តីសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីធ្វើអោយពិភពលោកឱ្យកាន់តែក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង ធ្វើឱ្យ អ្នកគ្រប់គ្នាបានមកជុំគ្នា តាមរយៈការជួបជុំគ្នាក្នុងសហគមន៍ ជាមួយនឹងចំណីអាហារ និងស្រាបៀរ។

ក្នុងពិធីនេះ មានការចូលរួមពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មកពីក្រសួងបរិស្ថាន លោក ឆាយ ដួងសាវុធ នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា លោក សេង ទៀក និងលោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្ម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ បន្ថែមពីនេះ តំណាងជាន់ខ្ពស់ក្នុងការចូលរួមមានអភិបាលរងស្រុកព្រែកប្រសព្វ លោក សេង ភីណា និងអភិបាលរងស្រុកអូរក្រៀងសែនជ័យ លោក ស្រេង ម៉េងហុង។

លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា «ឱកាសនេះជាឱកាសដ៏វិសេសវិសាល ក្នុងការបង្ហាញពីភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិរបស់យើង និងស្មារតីសាមគ្គីចូលរួមអភិវឌ្ឍ របស់សហគមន៍របស់យើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផ្តល់ឱកាសដល់ពួកយើងបានធ្វើការរួមគ្នា និងរំលឹកយើងអំពីកិច្ចការទាំងនេះ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នៅកម្រិតមូលដ្ឋាន។ គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់គោលបំណងរួម និងការធ្វើការរួមគ្នាក្នុងចំណោមប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋានដើម្បីការពារ និងធានាបាននូវសន្តិសុខស្បៀងអាហារ របស់គេឱ្យកាន់តែប្រសើរឡើង»។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា បានមានប្រសាសន៍បន្ថែមថា «ការធ្វើការរួមគ្នាក្នុងភាពជាដៃគូរវាងស្ថាប័នសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត មានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាស ការងារល្អប្រសើរសម្រាប់ការអភិរក្ស ដោយផ្តោតលើសុខុមាលភាពតែមួយសម្រាប់ធម្មជាតិ សត្វ និងមនុស្ស។ ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាង អង្គការមូលនិធិសត្វព្រៃពិភពលោក និង ក្រុមហ៊ុន ហ៊ិននីគែន លើការការពារធនធានធម្មជាតិ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា «ក្រុមហ៊ុនរបស់យើងបានដំណើរការ ក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៩ ឆ្នាំហើយចាប់តាំងពី ឆ្នាំ ១៩៩៤មកម្ល៉េះ ហើយយើងប្តេជ្ញានៅទីនេះ ជាច្រើនឆ្នាំបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានកំណើនប្រកប ដោយចីរភាពនៅកម្ពុជា។ យើងរួមគ្នាថែរក្សា ការពារធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលជា ផ្ទះតែមួយគត់របស់យើង។ សកម្មភាពទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះជួយជំរុញដល់សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ ក៏កាន់តែល្អប្រសើរ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងថាយើងបានយកចិត្តទុកដាក់ និងរៀនសូត្រពីសហគមន៍ និងមនុស្សជុំវិញខ្លួនយើង។ ដើម្បីឱ្យយើងទាំងអស់គ្នារីកចម្រើនបាន លុះត្រាតែបរិស្ថាន ឬធម្មជាតិជុំវិញយើងមានការរីកចម្រើនដែរ។ នេះហើយជាមូលហេតុដែលយើងនៅទីនេះសព្វថ្ងៃនេះ ហើយក៏ជាមូលហេតុដែលយើងនឹងបន្តគាំទ្រសហគមន៍មូលដ្ឋាន ដូចជា ខេត្តក្រចេះ និងសហគមន៍ជាច្រើនដទៃទៀតផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះដៃគូសហការ នៅថ្ងៃនេះ និងសម្រាប់មិត្តរួមការងាររបស់ខ្ញុំ ដែលបានស្ម័គ្រចិត្តចំណាយពេលវេលារបស់ពួកគេ ធ្វើឱ្យដំណើរទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ សម្រាប់យើងទាំងអស់គ្នា។ នេះជាសកម្មភាពមួយដែលឆ្លុះបញ្ចាំង ពីស្មារតីនៃការរួបរួមគ្នា ដែលយើងតែងតែគាំទ្រ ហើយយើងត្រូវការពេលធ្វើការរួមគ្នាច្រើនថែមទៀត ខណៈដែលយើងដោះស្រាយបញ្ហាប្រឈមប្រកប ដោយនិរន្តរភាពរួមគ្នា។ តោះ! យើងធ្វើការរួមគ្នា ដើម្បីទាំងអស់គ្នា»។

ការរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ថ្មីៗនេះ គឺបន្ថែមលើគម្រោងសហគមន៍បៃតង ដែលកំពុងដំណើរការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលឥឡូវនេះបានដាក់ដាំ និងបរិច្ចាគដើមឈើជាង ១០,០០០ ដើម នៅទូទាំងខេត្តចំនួន៥។ គម្រោងនេះ ក៏មានការបរិច្ចាគអំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាពដល់អ្នករស់នៅ និងភ្ញៀវទេសចរនៅតំបន់ទាំងនោះ។

មហិច្ឆតាយូរអង្វែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា « ធ្វើឱ្យប្រទេសកម្ពុជាកាន់តែកាន់តែប្រសើរ (Brew a Better Cambodia) » គឺមានគោលបំណងបង្កើនការរួមចំណែកជាវិជ្ជមាន តាមរយៈសសរស្តម្ភសំខាន់ៗ ចំនួន ៣ គឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ ប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងគោលដៅនៃការរួមចំណែកឆ្ពោះទៅរកពិភពមួយដែលមិនមានការបំភាយ ឧស្ម័ន មានយុត្តិធម៌សង្គម និងមានសុខភាពល្អជាងមុនសម្រាប់យើងទាំងអស់គ្នា។ .

នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន ហ៊ិននីគែន បានឆ្លងផុតគោលដៅនិរន្តរភាពដ៏សំខាន់មួយទៀត នៅក្នុងខែនេះ បន្ទាប់ពីយើងបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ លំដាប់ថ្នាក់ពិភពលោកដំបូងគេ ដែលមានគោលដៅកាត់បន្ថយការបំភាយ ឧស្ម័នផ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានកំណត់តាមរបៀបវិទ្យាសាស្រ្ត ផ្អែកលើគោលដៅដែលបានផ្តួចផ្តើមឡើង៕