(ភ្នំពេញ)៖ ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ លោកឧកញា ស្រី ចាន់ថន បានឲ្យដឹងថា ដើម្បីពង្រឹងនឹងចាក់គ្រឹះគុនខ្មែរ ឲ្យបរទេសឆាប់ស្គាល់នៅពេលដ៏ខ្លីខាងមុខនេះ នឹងបង្កើតក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ-សហរដ្ឋអាមេរិច «KKIF-USA» នៅរដ្ឋ California។

តាមរយៈលោក ស្រី ចាន់ថន បានឲ្យដឹងថា នេះជាដំណឹងល្អសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្រវិស័យគុនខ្មែរ ដើម្បីពង្រឹងនឹងចាក់គ្រឹះគុនខ្មែរ ឲ្យបរទេសឆាប់ស្គាល់ នៅពេលដ៏ខ្លីខាងមុខនេះ «ខ្ញុំបាទ នឹងបង្កើតក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ-សហរដ្ឋអាមេរិច *KKIF-USA* នៅរដ្ឋ California។

លោកបានបន្តថា «ខ្ញុំគិតថាវាជារឿងដ៏អស្ចារ្យមួយ និងជាមោទនភាពសម្រាប់គុនខ្មែររបស់យើង ដែលមានក្លឹបប្រដាល់នៅក្រៅប្រទេស ហើយជាប្រទេសមហាអំណាចដើម្បីងាយផ្សព្វផ្សាយអោយបរទេសឆាប់ស្គាល់អោយកាន់តែច្បាស់, ខ្ញុំគិតថាវាជារឿងដ៏អស្ចារ្យមួយ និងជាមោទនភាពសម្រាប់គុនខ្មែររបស់យើង ដែលមានក្លឹបប្រដាល់នៅក្រៅប្រទេស ហើយជាប្រទេសមហាអំណាចដើម្បីងាយផ្សព្វផ្សាយអោយបរទេសឆាប់ស្គាល់អោយកាន់តែច្បាស់»

ប្រធានក្លិប KKIF បានបញ្ជាក់ទៀតថា ពេលនេះក្រុមការងារកំពុងតែរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗ ដើម្បីបង្កើតក្លឹបនៅទីនោះ, «ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែបងប្អូនជនរួមជាតិកម្ពុជាយើងទាំងអស់គ្នា នឹងចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវសមិទ្ធផលមួយនេះ។ សូមអរគុណ

ដោយក្ដីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន៕