(ភ្នំពេញ)៖ ហាងកាហ្វេត្នោត ដែលបង្កើតឡើងដោយកូនខ្មែរដែលភាគច្រើនប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក មានដូចជាទឹកត្នោត ផ្លែត្នោតខ្ចីស្ករត្នោត ផ្សំជាមួយនឹងកាហ្វេ ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកទ្វារទទួលអតិថិជនរបស់ខ្លួនហើយ។

ម្ចាស់ហាងកាហ្វេត្នោត អ្នកស្រី តូច សុផាន បានថ្លែងថា កាហ្វេត្នោត គឺជាហាងកាហ្វេដែលមានលក្ខណៈប្លែកគេពីបណ្ដាហាងកាហ្វេផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ កាហ្វេដែលផ្សំឡើងជាមួយនឹងទឹកត្នោត ផ្លែត្នោតខ្ចី និងស្ករត្នោតនេះ ឆ្លងកាត់ការពិសោធន៍ និងការសាកល្បងអស់រយៈពេលយ៉ាងយូរ ប្រកបដោយភាពសម្រិតសម្រាំង គុណភាពយ៉ាងខ្ពស់ មុននឹងសំរេចយកមកដាក់លក់នៅលើទីផ្សារ។ អតិថិជនទូទៅធ្លាប់បានភ្លក់រសជាតិកាហ្វេរសជាតិដើម និងកាហ្វេដែលផ្សំឡើងពីផ្លែរុក្ខជាតិ ឬក៏គ្រាប់ធញ្ញជាតិផ្សេងៗ ប៉ុន្តែប្រហែលជាមិនទាន់បានទទួលនូវបទពិសោធន៍ភ្លក់នៅរសជាតិ កាហ្វេដែលផ្សំឡើងពីទឹកត្នោត ពីផ្លែត្នោត និង ពីស្ករត្នោតនោះទេ។ ដូច្នេះហើយទើបហាងកាហ្វេត្នោតខិតខំច្នៃប្រឌិត កម្រិតសម្រាំងបង្កើតឡើងនូវកាហ្វេត្នោតនេះឡើងមក ឆ្លងកាត់តាមរយៈការសាកល្បងនិង ការពិសោធន៍អស់រយៈពេលយ៉ាងយូរ ឃើញថាមានអតិថិជនជាច្រើនបានគាំទ្រនូវ លទ្ធផលកាហ្វេត្នោតនេះ។

ដូច្នេះហើយទើបហាងកាហ្វេត្នោត សម្រេចចិត្តបើកសម្ពោធហាងដាក់លក់នៅផលិតផល កាហ្វេដែលផ្សំឡើងពីផ្លែត្នោតខ្ចី ពីទឹកត្នោត និងស្ករត្នោត ដែលសុទ្ធសឹង ជាផលិតផលរបស់ខ្មែរ សុទ្ធសាធតែម្ដង។ គោលបំណងសំខាន់ៗរបស់ហាងកាហ្វេត្នោតក្រៅពី ការចង់បង្កើតនូវកាហ្វេ ដែលមានរសជាតិថ្មីប្លែកសម្រាប់អតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតក៏មានបំណងដ៏ធំមួយក្នុងការជួយលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ក្នុងការឡើងត្នោតឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។ អ្នកស្រីបានបន្ថែមទៀតថា «ដោយមានការគាំទ្រពីអតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតបានធ្វើការ កុម្មង់ទិញផ្លែត្នោតខ្ចី ទឹកត្នោត និង ស្ករត្នោត ពីអ្នកផ្គត់ផ្គង់ របស់ខ្លួនក្នុងបរិមាណយ៉ាងច្រើន នាពេលកន្លងមកនេះ»

អ្នកគ្រប់គ្រងទូទៅដែលមានភាពច្នៃប្រឌិតខ្ពស់នេះបានបន្តថែមទៀតថា «ពិតណាស់ដើមត្នោតក៏ជាទុក្ខជាតិមួយ ជាអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាផងដែរ។ ហើយដើមត្នោតបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនមហិមារដល់ប្រជាពលរដ្ឋខ្មែរអស់រយៈពេល កាលដល់យូរលង់ណាស់មកហើយ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋយើងហាក់បីដូចជាមិនទាន់មានការច្នៃប្រឌិតឬ ឬក៏លើកស្ទួយរុក្ខជាតិដែលមានតម្លៃនេះឲ្យបានច្រើនឡើយ។ ដូច្នេះហើយ ទើបអ្នកស្រី និងដៃគូវិនិយោគរបស់អ្នកស្រីចាប់ផ្ដើមពិភាក្សារកវិធី ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ដើមត្នោតនេះ ឲ្យមានតម្លៃកាន់តែច្រើន និងមានតម្លៃកាន់តែធំធេងទៀត សម្រាប់ប្រទេសរបស់យើង។ ដូច្នេះសរុបមកហាងកាហ្វេត្នោតមិនត្រឹមតែជាហាងមួយដែលលក់ផលិតផលផ្សំឡើងពីផ្លែត្នោតខ្ចី ទឹកត្នោត ស្ករត្នោត ប៉ុណ្ណោះទេ តែក៏ជាគំនិតមួយដែលមានបំណងលើកស្ទួយនៅអត្តសញ្ញាណរបស់ជាតិ ដែលជាផលិតផលក្នុងស្រុកឲ្យមានភាពកាន់តែល្បីល្បាញទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា នៅខាងកាហ្វេត្នោតក្រៅពីកាហ្វេដែលផ្សំឡើងពី ទឹកត្នោត ផ្លែត្នោតខ្ចី និងស្ករត្នោត ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់និងមានអត្ថប្រយោជន៍ដ៏ច្រើន ដល់សុខភាពរបស់អ្នកទទួលទានក៏ដូចជាអតិថិជនរបស់ខ្លួន ហាងកាហ្វេត្នោតក៏មានលក់កាហ្វេដែលមានរសជាតិដើមដែលហៅថាកាហ្វេទូទៅជាច្រើនប្រភេទទៀតផងដែរ។ ហាងកាហ្វេត្នោតមានទីតាំងនៅទល់មុខវិទ្យាស្ថានភាសាបរទេស IFL។ សម្រាប់ការទំនាក់ទំនងទៅហាងឬ សំរាប់កម្មង់ទិញកាហ្វេត្នោត សុំទំនាក់ទំនងតាមទូរសព្ទលេខ 012 396 357/093 217 268 /093 212 568៕