(សិង្ហបុរី)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាញ់កីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់ស្រាល ONE Atomweight សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី ។

ការប្រកួតប្រភេទវិញ្ញាសា Atomweight Submission Grappling រវាងជើងខ្លាំងលំដាប់ពិភពលោកទាំងពីរ បានបញ្ចប់ការប្រកួតដ៏ស្វិតស្វាញបំផុត និងការចាប់ឃ្លាគ្នាស្ទើរពេញ ១០នាទី ។ ទាំង ចេសា និង Kelly សុទ្ធតែមានឱកាសចាប់ឃ្លេគ្នាទៅវិញទៅមក មុនសម្លេងកណ្ដឹងបញ្ចប់ការប្រកួតបន្លឺឡើង ហើយចៅក្រមទាំង ៣រូប បានសម្រេចផ្ដល់ពិន្ទុមិនឯកច្ឆន្ទ ដោយកីឡាការិនី Kelly បានយកឈ្នះកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា តែម្ដង ៕