(ភ្នំពេញ)៖ មុនការចាប់ផ្តើមប្រគំតន្រ្តីមកដល់នៅប៉ុន្មានម៉ោងទៀតនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានឆ្លៀតឪកាសជួបសំណេះសំណាលជាមួយ កំពូលតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah នៅលើទឹកដីកូរ៉េ នាថ្ងៃទី២៩ ខែកញ្ញានេះ។ បើយោងលើផេកហ្វេសប៊ុកផលិតកម្ម Galaxy Navatra។

ព្រឹត្តិការណ៍ប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗចំនួន៣ រួមមាន៖ ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវចាប់ផ្ដើមនៅម៉ោង ៣រសៀនេះតទៅ រហូតដល់ម៉ោង ១២យប់ នៅទី២៩ ខែកញ្ញានេះហើយ ដែលស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

ក្រុមការងាររៀបចំប្រគំតន្រ្តដ៏អស្ចារ្យលើទឹកដីកូរ៉េនេះ បានឲ្យដឹងថា មុនការប្រគំនន្ត្រីមកដល់ ក្រុមតារាចម្រៀងទាំងអស់ បានជួបសំណេះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមកប្រកបដោយបរិយាកាស ស្និទ្ធស្នាលបំផុត។

បន្ថែមទៀតនោះ កំពូលតារាចម្រៀងទាំងអស់បាន មកជួបជុំគ្នាអស់ហើយ ព្រមទាំងសមបទចម្រៀងតាំងតែពីល្ងាចមិញនិងព្រឹកនេះហើយនៅរសៀលនេះពួកគាត់នឹងចាប់ផ្ដើមប្រគំតន្ត្រីយកតែម្ដង។

នៅក្នុងព្រឹត្តិការណ៍ Asia Concert Korea នេះនឹងមានវត្តមានពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងកំពូលតារាចម្រៀងមកពីថៃ លោក Tik Shiro, កញ្ញា Yinglee Srijumpol, លោកលុកធុង កូនកាត់ hyper ព្រមទាំងកំពូលតារាចម្រៀងជួរមុខមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah និង Ghea Youbi ជាដើម។

សូមជម្រាបថា ការប្រគំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea មានទីតាំងស្ថិតនៅ 라비돌 리조트 경기 화성시 정남면 세자로 286
(병점역 3번출구 버스있습니다) https://maps.app.goo.gl/HTUwmjFyaJtMiKHy8 Tel: 010-4340-2303៕