(ភ្នំពេញ)៖ ឃើញតែគេផុសថា ឆាប់ៗនេះនឹងមានព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយបើគិតរាប់ថយក្រោយទៅនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលផ្សារទំនើបដ៏ធំ និងជាបណ្តុំនៃប្រេនល្បីៗ របស់កូនខ្មែរមួយនេះបានបើកដំណើរការបាន១ឆ្នាំ ហើយអ្វីដែលពិសេសនោះ គឺមានការដាក់រង្វាន់ដ៏ធំនឹកស្មានមិនដល់ទៀតផង។

ដូចដែលបងប្អូនបានឃើញរូបភាពខាងក្រោមនេះ ដែលគេហទំព័រផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានបង្ហោះនាពេលថ្មីៗ ពីរង្វាន់ដ៏ធំនៃខួបគម្រប់មួយឆ្នាំដ៏អស្ចារ្យរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយរុំសុទ្ធតែក្រណាត់ក្រហមយ៉ាងប្រណិតបិទជិត មកបញ្ញាក់អារម្មណ៍បងប្អូនទស្ស ទាយគ្រប់គ្នាថាជារង្វាន់អ្វី។

គ្រាន់តែឃើញឈ្មោះព្រឹត្តិការណ៍ខួបគំរប់មួយឆ្នាំដ៏អស្ចារ្យ ក៏អាចបញ្ជាក់ ថារង្វាន់នេះគឺធំអស្ចារ្យប៉ុណ្ណាដែរ មិនអោយអតិថិជនខកបំណងបាត់ទៅហើយគ្រាន់តែព្រឹត្តិការណ៍ មេហ្គា អស្ចារ្យ ជិះដល់ទៅឧទ្ធម្ភាគចក្រ ចុះទំរាំខួបគំរប់១ឆ្នាំ? អញ្ជឹងចង់ដឹងថារង្វាន់ធំអស្ចារ្យប៉ុណ្ណា កុំភ្លេចតាមដានគេហទំព័រផ្លូវការរបស់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នា។

មិនទាន់អស់ទេ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បន្តផ្តល់ជូនអតិថិជនជាប្រូម៉ូសិនប្រចាំខែ គឺកម្មវិធីប្រូម៉ូសិន Happy PayDay បញ្ចុះតម្លៃរហូតដល់ 30% តាមបណ្តាហាងល្បីៗជាច្រើន រៀងរាល់ថ្ងៃទី ១ ដល់ថ្ងៃ ទី២ និង ថ្ងៃទី១៥ ដល់ថ្ងៃ ទី១៦។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ២៨០លានដុល្លារ សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
* លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
* លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails