(កូរ៉េ)៖ តារាចម្រៀង Jungkook នៃក្រុម K-pop BTS នឹងចេញបទចម្រៀងទោលទីពីររបស់ខ្លួន នៅថ្ងៃសុក្រសប្តាហ៍នេះ ត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់ពិភពលោក ជាមួយនឹងបទចម្រៀងទោលដំបូង ដែលមានចំណងជើងថា «Seven» នៅក្នុងខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាម BigHit Music ដែលជាភ្នាក់ងាររបស់តារាចម្រៀងរូបនេះ បានបង្ហើបឲ្យដឹងថា បទចម្រៀងទោលថ្មីនេះ គឺមានចំណងជើងថា «3D» ដែលនឹងមកដល់នៅថ្ងៃសុក្រ វេលាម៉ោង១រសៀល។ ការចេញផ្សាយនាពេលខាងមុខ គឺជាចម្រៀងប្រភេទ R&D pop ហើយនឹងមានតារារ៉េបអាមេរិក Jack Harlow ជាសិល្បករពិសេសនៅក្នុងបទនេះផងដែរ។

តាមរយៈស្នាដៃចម្រៀង តារាប្រុស Jungkook បានក្លាយជាតារារ៉េប ឈរនៅលើកំពូលតារាងបទចម្រៀង Billboard Hot 100 ជាមួយនឹងបទ «Industry Baby» គម្រោងរួមគ្នាជាមួយ Lil Nas X ក្នុងឆ្នាំ២០២១។

គួរជម្រាបថា Jungkook បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាសិល្បករទោលជាមួយនឹងបទចម្រៀងឌីជីថល «Seven» នៅក្នុងខែកក្កដា។ បទចម្រៀងនេះបានឈរនៅលើតារាង ជាមួយនឹងតន្ត្រីផ្សេងៗទៀតទាំងក្នុង និងក្រៅប្រទេស រួមទាំងការទទួលបានចំណាត់ថ្នាក់លេខ១ នៅលើ Hot 100 និងលេខ៣ នៅលើតារាងបទចម្រៀងផ្លូវការ របស់ចក្រភពអង់គ្លេស៕