(បរទេស)៖ ក្រុមហ៊ុន Sony បានប្រកាសថា កម្មវិធី Video Creator ឥឡូវនេះសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ចាស់ចាប់ពីម៉ូដែល Xperia 1 V ឡើងទៅអាចធ្វើការទាញយកបានហើយ ខណៈដែលកន្លងមកកម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យទាញយកតែស្មាតហ្វូនជំនាន់ចុងក្រោយ Xperia 5 V ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនពីក្រុមហ៊ុន Sony បា្រកដជាបានស្គាល់កម្មវិធី Video Creator នេះរួចមកហើយដែលវាមានមុខងារកាត់វីដេអូ ជាទម្រង់វែង ជាទម្រង់ Template បញ្ចូលបទចម្រៀង និងអាចកែរូបភាព កូល័រ នឹងមុខងារផ្សេងៗបានជាច្រើនទៀតដូចទៅនឹង CapCut ដែលកំពុងតែធ្វើប្រតិបត្តិការនៅលើ iOS អ៊ីចឹង។ ជាពិសេសសម្រាប់អ្នកផលិតមាតិកា គឺផ្តល់នូវភាពងាយស្រួលជាខ្លាំងសម្រាប់ការកាត់វីដេអូ ដោយមិនចាំបាច់ចំណាយពេលច្រើននៅលើកម្មវិធីកាត់វីដេអូរបស់កុំព្យូទ័រ។

ដូច្នេះតាមរយៈការប្រកាសចុងក្រោយ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា នេះតទៅសម្រាប់អ្នកប្រើប្រាស់ Sony Xperia 1 V ទាំងអស់ទូទាំងពិភពលោកគឺ អាចធ្វើការទាញយកបានហើយដែលមានៅលើ Google Play ដែលជាកម្មវិធីសម្រាប់ស្មាតហ្វូន Android៕