(ម៉ូនិច)៖ អ្នកចាំទីឆ្នើមប្រចាំក្រុម FC Bayern Munich កីឡាករ Manuel Neuer បានវិលមកកាន់ការហ្វឹកហាត់វិញហើយ ក្រោយពីសម្រាកព្យាបាលរបួសជើងក្នុងរយៈពេលជាង ១០ខែមកនេះ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ជើងអំឡុងពេលជិះស្គីកម្សាន្ត កាលពីខែធ្នូ ឆ្នាំ២០២២។

ការវិលត្រលប់នេះរូបគេបានលើកឡើងថា «វាជាអារម្មណ៍អស្ចារ្យមួយ ដែលបានវិលមកកាន់ទីលានវិញជាមួយមិត្តរួមក្រុម» ហើយជាមួយគ្នានេះ លោក Christopher Freund នាយកផ្នែកកីឡារបស់ក្លិប Bayern បានលើកឡើងថា «Neuer អាចរកបាននៅការជ្រើសរើស ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នៃការវិលត្រលប់នោះទេ»

បុរសវ័យ ៣៧ឆ្នាំ អ្នកចាំទីអាល្លឺម៉ង់ Neuer បានវិលមកចូលរួមហ្វឹកហាត់វិញជាមួយកីឡាករ Sven Ulreich និង Daniel Peretz និងកីឡាករផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈរូបគេជាអ្នកចាំទីម្នាក់ដែលរួមចំណែកឈ្នះពានរង្វាន់លីគ Bundesliga ចំនួន ១១លើក៕