(អាមេរិក)៖ បញ្ហារបួស ខ្សែប្រយុទ្ធ Lionel Messi បានត្រឹមអង្គុយមើលការប្រកួតយ៉ាងខកចិត្ត ពេលដែលក្រុម Inter Miami លេងចាញ់ក្រុម Houston Dynamo ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup 2023។

យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា បុរសវ័យ ៣៦ឆ្នាំ សញ្ជាតិអាហ្សង់ទីន Lionel Messi បានជួបបញ្ហារបួស នឹងផ្លាស់ប្តូរចេញនៅជំនួបជាមួយក្រុម Toronto FC កាលពីសប្តាហ៍មុន ហើយក៏ត្រូវនៅក្រៅបញ្ជីពេលប៉ះក្រុម Orlando City នៃលទ្ធផលស្មើ ១-១ កាលពីថ្ងៃចន្ទ។

ស្ថិតក្នុងការប្រកួតដណ្តើមពាន US Open Cup ក្រុមជើងឯក Houston Dynamo រកបាន ២គ្រាប់ ពីការធ្វើបានដោយកីឡាករ Griffin Dorsey និងការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចពីសំណាក់កីឡាករ Amine Bassi ដ្បិតក្រុម Inter Miami រកបាន ១គ្រាប់នៅនាទីម៉ោងបន្ថែម ៩០+២ ដោយកីឡាករ Josef Martinz។

នេះជាការខកខានក្នុងរួមចំណែងជួយក្រុមដណ្តើមពានពីសំណាក់ Messi ជាមួយ Inter Miami បន្ទាន់ពីយកបានពានរង្វាន់ League Cup 2023 នៅក្របខណ្ឌលីគបាល់ទាត់សហរដ្ឋអាមេរិក ដែលជាបណ្តោះអាសន្នរកបាន ១១គ្រាប់ ក្នុងចំណោម ១២ប្រកួត គិតចាប់តាំងពីបានផ្ទេមកកាលខែកក្កដា កន្លងមកនេះ។

ខណៈនេះជាការលើកពាន US Open Cup លើកទី២ របស់ក្លិប Houston Dynamo ក្រោយរយៈពេល ៥ឆ្នាំ ដែលពួកគេយកបានលើកទី១ នៅឆ្នាំ២០១៨៕