(បរទេស)៖ Taylor Swift ដែលជាតារាប៉ុបដែលល្បីខាងបំបែកឯតទគ្គកម្ម ប្រគំតន្ត្រីទេសចរណ៍ពិភពលោក ប្រមូលប្រាក់ចំណូលបានខ្ទង់ពាន់លានដុល្លារនោះ បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្សែភាពយន្តឯកសាររបស់នាង បង្ហាញពីការប្រគំតន្ត្រី Eras នឹងចាក់បញ្ចាំងទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

Taylor Swift បានប្រកាសថា «ដំណើរប្រគំតន្ត្រីទេសចរណ៍ មិនមែនជារឿងតែមួយគត់ ដែលយើងធ្វើដំណើរទូទាំងពិភពលោកទេ ហើយខ្ញុំពិតជារំភើបចិត្ត និងចង់ប្រាប់អ្នកទាំងអស់គ្នាថា ភាពយន្តប្រគំតន្ត្រី The Eras Tour ឥឡូវនឹងចូលរោងភាពយន្តជាផ្លូវការ នៅជុំវិញពិភពលោកនៅថ្ងៃទី១៣ តុលា»។ ពីមុន Swift ធ្លាប់បាននិយាយថា ភាពយន្តនេះមានឈ្មោះថា «Taylor Swift: The Eras Tour» នឹងចាក់បញ្ចាំងតែនៅអាមេរិកខាងជើងប៉ុណ្ណោះ។

គួរជម្រាបថា ខ្សែភាពយន្តរបស់ Swift ត្រូវបានគេរំពឹងថានឹងប្រមូលបានចន្លោះពី ៩៦ដុល្លារ ទៅ ១៤៥លានដុល្លារ (ចំណូលក្នុងស្រុក) ក្នុងអំឡុងពេលចុងសប្តាហ៍បើកដំណើរការ៕