(ភ្នំពេញ)៖ ផ្អែកលើគោលជំហរដ៏រឹងមាំ ផ្គួបផ្សំនឹងទេពកោសល្យ ភាពវៃឆ្លាត និងភាពប៉ិនប្រសប់ក្នុងការប្រកបរបរអាជីវកម្ម និងការផលិតមាតិកាវីដេអូខ្លីៗ ផលិតករវ័យក្មេងដ៏ស្រស់ស្អាត ឈុន កែវសូលីន (CHHUN KEOSOLIN) បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងការបោះទុន អូសយកតារាជួរមុខល្បីៗ នៅក្នុងប្រទេសកម្ពុជា រួមមានកញ្ញា Nikki Nikki, លោក ថេណា, លោក KAI, កញ្ញា មុន្នីនាថ ព្រមទាំងតារាហ្វេសប៊ុក លោក Athika, លោក KingChi និងលោក សូលី ផេង ធ្វើជាតារាផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងរបស់ខ្លួនម៉ាក THE BRAND CKSL តាមរយៈការចូលរួមសម្ដែងក្នុងភាពយន្តខ្លីៗរបស់ខ្លួន។

តារាសម្ដែងថ្មីថ្មោងស្រីស្អាត ឈុន កែវសូលីន (CHHUN KEOSOLIN) បានប្រាប់ Fresh News Plus ឲ្យដឹងថា មូលហេតុដែលអ្នកនាងបោះទុនរាប់ម៉ឺនដុល្លារ ក្តោបយកសុទ្ធតែតារាប្រុសស្រីល្បីឈ្មោះ និងមានកេរ្តិ៍ឈ្មោះល្អផូរផង់លំដាប់ប្រទេស ដោយសារតែចង់បង្កើនការជឿជាក់ ឲ្យកាន់តែខ្លាំងថាផលិតផលថែរក្សាសម្រស់ និងគ្រឿង Cosmetic ម៉ាក THE BRAND CKSL ដល់អ្នកប្រើប្រាស់ ក៏ដូចជាអតិថិជន ថែមមួយកម្រិតទៀត ពីលើការចុះបញ្ជីការ ស្តង់ដារគុណភាព ផលិតផលនៅក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។ មានវ័យខ្ទង់ម្ភៃឆ្នាំជាង ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ ម៉ាមី លីន (MOMMY LIN) បានក្លាយជាសហគ្រិនវ័យក្មេង និងបុគ្គលមហាជនដ៏លេចធ្លោ ក្នុងប្រទេសកម្ពុជាត្រឹមតែមួយប៉ប្រិចភ្នែក។

ផលិតករវ័យក្មេង ឈុន កែវសូលីន (CHHUN KEOSOLIN) បានបន្ថែមថា «តារាដែលកាន់ប្រម៉ូតផលិតផល THE BRAND CKSL គ្រប់រូប សុទ្ធតែឆ្លងកាត់ការធ្វើតេស្ត ដឹងពីគុណភាពស្តង់ដារល្អជាមុនសិន ទើបពួកគាត់ធ្វើការប្រម៉ូតផ្សព្វផ្សាយជូនបងប្អូនប្រើប្រាស់ ដើម្បីជាសក្ខីភាពជូនដល់អតិថិជន និងអ្នកប្រើប្រាស់ឲ្យកាន់តែមានទំនុកចិត្ត»

ធ្វើឲ្យកក្រើកទីផ្សារអនឡាញ នៅស្រុកខ្មែរប៉ុណ្ណឹងហើយ នៅមិនទាន់អស់ចិត្តទៀត ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ាមី លីន បានឆ្លៀតងាកមកចាប់អាជីពជាតួសម្តែងផង និងផលិតវីដេអូឃ្លីបខ្លីៗ បង្ហោះលើបណ្តាញសង្គមផ្ទុះការគាំទ្រ ស្ទើរមិនគួរឲ្យជឿ។

ជាក់ស្តែងបើក្រឡេកមកមើល TikTok របស់ ឈុន កែវសូលីន (CHHUN KEOSOLIN) ដែលមានឈ្មោះថា ceo.brand.cksl (MOMMY LIN ម៉ាមី លីន) មានអ្នកចុចតាមដានរហូតដល់ 1M Followers និង ចុចឡាច 21.9M ចំណែកឯហ្វេសប៊ុកវិញឈ្មោះ Chhun Keosolin (Ceo Brand Cksl) មានអ្នកចុចតាមដានរហូតដល់ 177K ដែលនេះគឺជាចំនួនដ៏ច្រើនលើសលប់។

សូមរំឭកផងដែរថា ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ាមី លីន មិនត្រឹមតែមានសមត្ថភាព ជម្រុញឲ្យមុខជំនួញរបស់ខ្លួន បានជោគជ័យផ្តល់ឱកាសការងារ ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ប៉ុណ្ណោះទេ អ្នកនាងថែមទាំងសកម្ម ក្នុងកិច្ចការងារសប្បុរសធម៌ ជួយដល់សង្គមជាតិថែមទៀតផង៕