(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ជាមួយប្រូម៉ូសិន Happy PayDay , ពិព័រណ៍ទំនិញបញ្ចុះតម្លៃ ហើយនឹងព្រឹត្តិការណ៍មេហ្គាអស្ចារ្យ ឈ្នះរង្វាន់ប័ណ្ណទឹកប្រាក់ ជិះឧទ្ធម្ភាគចក្រ និងរង្វាន់ជាច្រើនទៀតដែលទើបតែបញ្ចប់នៅពេលថ្មីៗនេះ​ ខណៈដែលខួបគម្រប់​ ១ឆ្នាំ នៃការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

រាប់ថយក្រោយនៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃដែលផ្សារទំនើបដ៏ធំ និងជាបណ្តុំនៃប្រេនល្បីៗ របស់កូនខ្មែរមួយនេះបានបើកដំណើរការបាន១ឆ្នាំ។ ចង់ដឹងអត់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល នឹងមានអ្វីប្លែកសម្រាប់ខែតុលាឆ្នាំនេះ ក្នុងខួប ១ឆ្នាំខាងមុខនេះ? គ្រាន់តែព្រឹត្តិការណ៍មេហ្គាអស្ចារ្យ បានជិះដល់ឧទ្ធម្ភាគចក្រ ចុះទំរាំខួបគំរប់១ឆ្នាំ នៃការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទៀត? អញ្ជឹងចង់ដឹងថាធំអស្ចារ្យប៉ុណ្ណា កុំភ្លេចតាមដានគេហទំព័រផ្លូវការរបស់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា។

មិនទាន់អស់ទេ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បន្តផ្តល់ជូនអតិថិជនជាប្រូម៉ូសិនប្រចាំខែ គឺកម្មវិធីប្រូម៉ូសិន Happy PayDay បញ្ចុះតម្លៃរហូតដល់ 30% តាមបណ្តាហាងល្បីៗជាច្រើន រៀងរាល់ថ្ងៃទី១ ដល់ថ្ងៃ ទី២ និង ថ្ងៃទី១៥ ដល់ថ្ងៃ ទី១៦។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ២៨០លានដុល្លារ  សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ  មានហាងល្បីៗទាំងជាតិ  និងអន្តរជាតិ ជាង១០០ហាង  ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ  ដែលមានម្ចាស់ជាកូនខ្មែរនេះ។

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖​ លេខទូរស័ព្ទ៖ 066 401 222​ តេលេក្រាម៖ 066 401 222 (@AmKeolong)
អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)​លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)​ លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)​ តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails​ ៕