(ភ្នំពេញ)៖ ក្លិនកាន់តែប្រហើរ ជួបជុំកាន់តែស្និទ្ធស្នាលហើយរដូវបុណ្យភ្ជុំបិណ្ឌនេះ! ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០% និងជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុកឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ចំនួន២,៣០០កេស ទៅកាន់ប្រជាពលរដ្ឋ២,៣០០គ្រួសារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្ថិតនៅខេត្តកំពង់ចាម។

ភេសជ្ជៈ ICY COOL ចំនួន ២,៣០០កេស នឹងញាំងបរិយាកាសក្រុមគ្រួសារដែលទទួលបានការឧបត្ថម្ភឱ្យកាន់តែអស្ចារ្យ ប្រៀបដូចជាការអបអរការជួបជុំបងប្អូនក្រុមគ្រួសារដោយថាមពលស្វាហាប់។

ញ៉ាំ ICY COOL មួយកំប៉ុងដឹងតែសម្រួលដល់បំពង់ក ជាពិសេសបញ្ចេញក្លិនប្រហើរ ធ្វើឱ្យកាន់តែមានទំនុកចិត្តក្នុងការជជែកគ្នា ជាមួយញាតិមិត្តក្រុមគ្រួសារនារដូវបុណ្យភ្ជុំបិណ្ឌនេះ៕

ICY COOL រសជាតិម៉ុងតុល ត្រជាក់បំពង់ក បញ្ចេញក្លិនប្រហើរ!