(ស្វាយរៀង)៖ ព្រឹត្តិការណ៍បាល់ទាត់សម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំប្រចាំខេត្តស្វាយរៀង នឹងឈានចូលវគ្គសន្សំពិន្ទុប្រចាំពូល សប្តាហ៍ទី៦ នៅថ្ងៃសៅរ៍-អាទិត្យ ទី២៣-២៤ ឆ្នាំ២០២៣ និងកីឡាករកំពុងនាំមុខកំពូលតារាងគ្រាប់ស៊ុតផងដែរ។

ចុងសប្តាហ៍នេះដែរ មាន ៤ប្រកួត ធ្វើឡើងនៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងតែមួយគត់រួមាមាន៖
ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ២៖០០រសៀល [យុវជនរមាសហែក vs យុវជនចុងព្រែក] (ពូល ង)
-គូទី២ ម៉ោង ៤៖០០រសៀល [សសយក ស្រុកសា្វយទាប vs បាទី] (ពូល ច)។

ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [ដារ៉ូពិទូ SPORTS FC vs តាពៅ] (ពូល ឃ)
-គូទី២ ម៉ោង ២៖០០រសៀល [សសយក ស្រុកចន្រ្ទា vs NEVER WIN] (ពូល គ)។

គិតត្រឹមការប្រកួតសប្តាហ៍ទី៥ ថ្ងៃអាទិត្យ ទី១៧ សប្តាហ៍មុននេះបានរកឃើញកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេចំនួន ៦រូបដែលមកពីក្រុមទាំង៦ ផងដែរមានដូចខាងក្រោម៖
- ផាន សុខហេង រកបាន ១១គ្រាប់មកពីក្រុម BLUE DRAGON
- យោន វីរ: រកបាន ៨គ្រាប់មកពីក្រុម M.S.T FC
- លន់ធារ៉ា រកបាន ៦គ្រាប់មកពីក្រុម យុវជនសាមគ្គី
- ឌឿន រតនា រកបាន ៥គ្រាប់មកពីក្រុម ត្រកួនទែក
- ហង្ស សុភារិទ្ធ រកបាន ៥គ្រាប់មកពីក្រុម RED BULL
- ស្តើង បញ្ញាសុភត្រា រកបាន ៥គ្រាប់មកពីក្រុមព្រះខ័នរាជស្វាយរៀង៕