(ភ្នំពេញ)៖ ធនាគារ ABA ដែល ជាធនាគារ ពាណិជ្ជធំបំផុតនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាធនាគារឌីជីថល ឆ្នើមបំផុតនៅកម្ពុជាឆ្នាំ ២០២៣ ពីទស្សនាវដ្ដី International Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ និងពាណិជ្ជកម្មលំដាប់កំពូលដែលមានទីស្នាក់ការនៅចក្រ ភពអង់គ្លេស។

ពានរង្វាន់ដ៏មានកិត្យានុភាពនេះបង្ហាពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ជាបន្ដបន្ទាប់ចំពោះនវានុវត្តន៍មុខងារដ៏ល្អឯកនៃដំណោះស្រាយ របស់ខ្លួនផ្ទៃអន្ដរកម្មងាយស្រួលប្រើ និងទំនាក់ទំនងអតិថិជនដ៏រឹងមាំនៅក្នុងប្រតិបត្តិការធនាគារឌីជីថលរបស់ខ្លួន។ គុណសម្បត្តិទាំងអស់នេះបានធ្វើឱ្យ ABA ក្លាយជាធនាគារផ្តល់សេវាឌីជីថលគ្មានគូប្រៀប និងជាអេបលើទូរស័ព្ទដៃដ៏ងាយស្រួលប្រើបំផុត។

ជាផ្នែកមួយនៃវឌ្ឍនភាពសេវាធនាគារឌីជីថល នៅកម្ពុជាថ្មីៗនេះ ABA បានបោះជំហានទៅមុខបន្ថែមទៀត ដើម្បីផ្លាស់ប្តូរទីផ្សារដោយក្នុងនោះរួមមានការដាក់ដំណើរការអេប ABA Mobile ជំនាន់ថ្មី។ អេបថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវបទពិសោធសេវាធនាគារកាន់តែប្រសើរស្របតាមតម្រូវការអតិថិជន។ អេបនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់កែប្រែរូបរាងឲ្យមានលក្ខណៈផ្ទាល់ខ្លួនជាមួយជម្រើសផ្ទាំងវិចិត្រ ផ្ទៃអេក្រង់ និងម៉ូដប៊ូតុង ដែលអាចរៀបចំបានតាមចំណូលចិត្ត។ ក្រៅពីនេះអតិថិជនក៏អាចប្ដូរទំហអក្សរឲ្យកាន់តែស្រួលមើលជាងមុនព្រមទាំងប្ដូរទៅមករវាងផ្ទៃភ្លឺ និងផ្ទៃងងឹតផងដែរ។

ធនាគារមានកំណើនគួរឲ្យកត់សម្គាល់នៅក្នុងបណ្ដាញទូទាត់ KHQR របស់ខ្លួន ដោយពាណិជ្ជករទាំងអនឡាញ និងអ្នកលក់នៅហាងផ្ទាល់ជាង៦០០,០០០ ទទួលបានអត្ថប្រយោជន៍ពីការទូទាត់បែបឌីជីថលនេះ។

លើសពីនេះកម្ម វិធី ABA Merchant app ដែលជាដំណោះស្រាយពេញលេញសម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងការប្រមូលប្រាក់ទូទាត់បែបឌីជីថល និងគ្រប់គ្រងអាជីវកម្មយ៉ាងងាយស្រួលក៏មានកំណើនអ្នកប្រើប្រាស់សកម្ម ៥៩% ក្នុងឆ្នាំកន្លងទៅផងដែរ។

កំណើននេះនៅក្នុងផ្លែតហ្វមទូទាត់ QR របស់ពាណិជ្ជករបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារយើងក្នុងការផ្ដល់ជូនអតិថិជននូវជម្រើសទូទាត់ងាយស្រួល និងមានប្រសិទ្ធភាព។

ABA បន្តអភិវឌ្ឍផ្លែតហ្វម ABA Business របស់ខ្លួនដែលផ្តល់សេវាធនាគារអនឡាញកាន់តែលឿនប្រកបដោយនវានុវត្ត និងសុវត្ថិ ភាពសម្រាប់ក្រុមហ៊ុននានា ជាមួយនឹងសេវាកម្មទូលំទូលាយ និងពេញលេញដែលអាចប្រើបានគ្រប់ពេលវេលា និងទីកន្លែង។

ផ្លែតហ្វមនេះ ទទួលបាននូវការពង្រឹងសមត្ថភាពគួរឲ្យកត់សម្គាល់ ខណៈដែលសុវត្ថិភាពនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត។

ធនាគារក៏បានវិនិយោគយ៉ាងច្រើនទៅលើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា របស់ខ្លួនផងដែរ។ ABA ប្រើប្រាស់ដំណោះស្រាយ និងបច្ចេកវិទ្យាពីក្រុមហ៊ុនផ្គត់ផ្តង់ប្រព័ន្ធសុវត្ថិភាពលំដាប់កំពូលៗ របស់ពិភពលោក ដើម្បីការពារនឹងការគំរាមកំហែងតាមអុីនធឺណិត ដូចជា CyberArk, CrowdStrike, Cloudflare, Palo Alto Networks។ ល។

ធនាគារក៏ត្រូវបានទទួលស្គាល់ពីគុណភាពជាមួយវិញ្ញាបនបត្របទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS) ដែលបញ្ជាក់ថាធនាគារផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ប្រតិបត្តិការអនឡាញ និងការពារទិន្នន័យសម្ងាត់របស់ម្ចាស់កាត។

លោក Zokhir Rasulov នាយកឌីជីថល ធនាគារ ABA បង្ហាញពីចំណាប់ អារម្មណ៍របស់ខ្លួនក្នុងឱកាសនេះថា «យើងខ្ញុំមានកិត្តិយសដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាព ពីទស្សនាវដ្ដី International Finance។ នៅ ABA យើងព្យាយាមធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាធនាគារឌីជីថល នវានុវត្តឈានមុខនៅកម្ពុជា ហើយការទទួលស្គាល់នេះកាន់តែជំរុញឱ្យយើងបន្ដកិច្ចការបន្ថែមទៀត ដើម្បីផ្ដល់សេវាធនាគារដ៏ល្អបំផុតធ្វើឱ្យជីវិតរស់នៅរបស់អតិថិជនកាន់តែងាយស្រួល»

នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់បានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ABA ក្នុងវិស័យសេវាធនាគារឌីជីថល ដោយខាងទស្សនាវដ្ដី បានអធិប្បាយថា «ធនាគារ ABA ទទួលបានពានរង្វាន់កំពូលនេះ សម្រាប់គុណភាព សេវាកម្ម, នវានុវត្តន៍, មុខងារ, ផ្ទៃអន្ដរកម្មងាយស្រួលប្រើ, សេវាបម្រើអតិថិជន និងទំនាក់ទំនងអតិថិជន ដែលធនាគារបាននាំយកទៅក្នុងសេវាធនាគារឌីជីថលរបស់ខ្លួន»