(ឡុងដ៏)៖ ខ្សែបម្រើសញ្ជាតិន័រវេស Martin Odegaard បានព្រមព្រៀងបន្តរួមរស់ជាមួយក្លិប Arsenal ក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ដោយមិនមានការស្ទាក់ស្ទើរ ខណៈកិច្ចសន្យានេះនិងផុតកំណត់នៅបញ្ចប់រដូវកាល២០២៧-២៨, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករខ្សែបម្រើមានវ័យ ២៤ឆ្នាំរូបនេះ រកបាន ២៧គ្រាប់ ពីការបង្ហាញខ្លួន ១១២ប្រកួតជាមួយក្លិបកាំភ្លើងធំ Arsenal គិតចាប់តាំងពីបានមកចូលរួមនៅឆ្នាំ២០២១ ក្នុងតម្លៃ ៣០លានផោន ផ្ទេរពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយពីបញ្ចប់កិច្ចសន្យាខ្ចីជើង។

Martin Odegaard បានរួមចំណែងយ៉ាងច្រើនជាមួយក្លិប Arsenal ស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta ដោយរូបគេលេងបាន ៣៧ប្រកួតក្នុងលីគអង់គ្លេស Premier League នារដូវកាលមុន ខណៈក្លិបនេះបានបញ្ចប់នៅលេខរៀងទី២ និងបានវិលមកលេងនៅពានរង្វាន់លីគអឺរ៉ុបជាថ្មីម្តងទៀត ក្រោយបាត់មុខរយៈពេល ៦ឆ្នាំ នៃពានរង្វាន់ UEFA Champions League៕