(ភ្នំពេញ)៖ កម្មវិធីមត្តេយ្យរបស់សាលារៀនសហគមន៍២១ មិនត្រឹមតែផ្តោតលើចំណេះដឹងផ្នែកភាសាខ្មែរ និងអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏បានចូលរួមចំណែកសំខាន់លើការអភិវឌ្ឍលើភាសា បញ្ញា ទំនាក់ទំនង អារម្មណ៍ និងកាយសម្បទា ព្រមទាំងបញ្ជ្រាបទម្លាប់ល្អក្នុងថ្នាក់រៀន និងគ្រួសារផងដែរ។

លើសពីនេះ កម្មវិធីមត្តេយ្យសម្រាប់កុមារតូចពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានបញ្ចូលកម្មវិធីមួយចំនួនដែលជួយជំរុញ និងអប់រំកុមារតូចមានភាពម្ចាស់ការ បង្កើនទំនុកចិត្តលើខ្លួនឯង ឥរិយាបថវិជ្ជមាន និងមានទំនាក់ទំនងល្អ  ចេះចូលរួមសហការ និងធ្វើការជាក្រុម។

ទន្ទឹមនេះ សាលារៀនក៏បានបន្ថែមសេវាតាមដានសុខភាព និងប្រឹក្សាយោបល់លើវិធីសាស្ត្រអប់រំកុមារតូចជូនដល់មាតាបិតា ព្រមទាំងមានជំនួបរវាងអ្នកអាណាព្យាបាលនិងគ្រូបង្រៀនរៀងរាល់វគ្គសិក្សា ដើម្បីតាមដានការសិក្សា ការអភិវឌ្ឍផ្នែកផ្សេងៗរបស់កុមារផងដែរ។

សូមជម្រាបថា សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់៥ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652។

សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។ សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែលសាលារៀនក្នុងទីក្រុងជាមួយតម្លៃសិក្សាសមរម្យផងដែរ។

សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល)  ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់)៕