(ភ្នំពេញ)៖ វិទ្យាស្ថានម្ហូបអាហារកម្ពុជា​ បានការរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាជំនាញផ្នែកបដិសណ្ឋារកិច្ចចំនួន ៦៧នាក់ នៅសាលមហាសន្និបាត ភីអេច ហ្គ្រេនហល ក្នុងបុរី ប៉េងហួត បឹងស្នោរ។

ពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាជូនដល់សិស្សនិសិ្សត នៃវិទ្យាស្ថាននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានេះ តំណាងឱ្យចំណុចចាំផ្តើមនៃការធ្វើដំណើរដ៏វែងឆ្ងាយ និងការសម្រេចបាននូវគោលដៅមួយក្នុងវិស័យម្ហូបអាហារ។ ដែលនេះជាពេលវេលានៃការទន្ទឹងរង់ចាំដ៏អស្ចារ្យ និងពិសេសបំផុតក្នុងការសិស្សារបស់សិស្សនិស្សិតទាំងអស់ ដែលពោរពេញទៅដោយអារម្មណ៍មោទនភាពជាខ្លាំងជូនចំពោះគ្រួសារ និងខ្លួនផ្ទាល់។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបរួមមាន៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ មូលនិធិអភិវឌ្ឍន៍ជំនាញ, លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), លោក Pierre Tami ស្ថាបនិកនៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា, លោកស្រី Nancy Chau សហស្ថាបនិកនៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា, លោក លូ ម៉េង ប្រធានវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) និង សហប្រធានក្រុមការងារ «ខ» ផ្នែកឯកជន។

ក្នុងនោះក៏មានលោក Arnaud Darc ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា និងជាហិរញ្ញិកនៃវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE), លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមទេសចរណ៍កម្ពុជា និងជាអគ្គលេខាធិការ នៃវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE), លោក Bruno Cardone ព្រឹទ្ធបុរស នៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា, លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជាព្រមទាំងក្រុមគ្រួសារសិស្សនិស្សិត និងមិត្តភក្តិផងដែរ៕