(ម៉ូនិច)៖ ក្រុមអាល្លឺម៉ង់ FC Bayern Munich បានយកឈ្នះក្រុមអង់គ្លេស Manchester United យ៉ាងតានតឹងនៅការរកបានលទ្ធផល ៤-៣ ក្នុងការប្រកួតជម្រុះវគ្គចែកពូល A ពានរង្វាន់ក្របខណ្ឌលីគទី១ អឺរ៉ុប UEFA Champions League 2023-24 ជើងទី១ នាកីឡដ្ឋាន Allianz Arena។

ស្ថិតក្នុងការប្រកួតក្រុមទាំង២ បានព្យាយាមស្វែងរកជ័យជម្នះរវាងខ្លួន ដែលគ្រាប់បាល់ ៤គ្រាប់របស់ក្លិប Bayern Munich កើតឡើងដោយការធ្វើបានសម្រេចពីកីឡាករ Leroy Sane, Serge Ganbry, Harry Kane និងនៅនាទីបន្ថែម ៩០+២ ធ្វើបានដោយកីឡាករ Mathys Tel ស្ថិតក្រោមការដឹកនាំដោយលោក Thomas Tuchel។

អំឡុងពេលដែលគូប្រជែង Man United ដឹកនាំដោយលោក Erik Ten Hag ព្យាយាមតាមវាយបកបាន ៣គ្រាប់មកវិញផងដែរ ដោយនៅនាទីចុងម៉ោង៩០+៥ ធ្វើបានដោយខ្សែបម្រើ Casemiro។

តាមរយៈលទ្ធផលនេះ ក្រុមតំណាងលីគអាល្លឺម៉ង់ FC Bayern Munich រកបាន ៣ពិន្ទុដំបូងជើងទី១ ឡើងឈរកំពូលតារាងវគ្គចែកពូល A បណ្តោះអាសន្ន ដោយមានក្រុម FC Copenhagen និង Galatasaray រកបាន ១ពិន្ទុស្មើគ្នា ហើយក្រុម Man United គ្មានពិន្ទុ ដ្បិតជើងទី២ Man United ត្រូវទទួល Bayern Munich នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ៕