(សិង្ហបុរី)៖ ការប្រណាំងរថយន្ត Formula 1 នៅទឹកដីប្រទេសសិង្ហបុរី Singapore Grand Prix 2023 តំណែងជើងឯកបានទៅលើកីឡាករ Carlos Sainz បើកឲ្យក្រុម Ferrari និងលេង២ បានទៅលើ Lando Norris របស់ក្រុម McLaren ហើយលេខ៣ បានទៅកីឡាករ Lewis Hamilton របស់ក្រុម Mercedes នារដូវកាលនេះ ក្នុងកម្មវិធីប្រកួតជុំទី១៦ ដែលទាក់ទាញអ្នកទស្សនាប្រមាណ ២៦៤,១០៨នាក់ក្នុងអំឡុងពេលប្រកួត។

នេះជាលើកដំបូងក្នុងរដូវកាល ២០២៣ នៃការឈ្នះជើងឯកនៅកម្មវិធី Singapore Grand Prix 2023 របស់កីឡាករ Carlos Sainz បើកឲ្យក្រុមប្រណាំង Ferrari ដែលរូបគេបានបញ្ចប់ដំណើរការឈ្នះលើកទី១១ របស់ Max Verstappen ដែលកំពុងឈ្នះបាន ១០ដងជាប់គ្នានារដូវកាលនេះ។

ហើយនេះជាការឈានមកតំណែងលេខ១ វិញម្តងទៀតរបស់ Carlos Sainz គិតចាប់តាំងពីបានឈ្នះនៅឆ្នាំ២០២២ នាទឹកដីអង់គ្លេស ហើយក៏យកបានត្រឹមលេខរៀងទី៣ នៅព្រឹត្តិការណ៍ Italy Grand Prix 2023 ក្នុងជុំទី១៥ ខណៈរដូវកាលមុនរូបគេក៏បញ្ចប់យកបានត្រឹមលេខ៣ នៅទឹកដីប្រេស៊ីល Sao Paulo Grand Prix 2022។

ការប្រណាំងរថយន្ត Formula 1 ជុំទី១៧ និងបន្តធ្វើនៅប្រទេសជប៉ុន Japanese Grand Prix 2023 ក្នុងចំងាយផ្លូវ ៥.៨០៧គីឡុម៉ែត្រ ដែលមានការប្រណាំង ៥៣ជុំ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២២-២៤ ខែកញ្ញានេះ ខណៈរដូវកាលមុននៅទឹកដីជប៉ុន កីឡាករ Max Verstappen ជាម្ចាស់ជើងឯក៕