(ភ្នំពេញ)៖ បើយោងតាមសេចក្តីណែនាំ នៃក្រសួងអប់រំ យុវជន និងកីឡាបានចុះផ្សាយ សិស្សនុសិស្សថា្នក់ទី​១២​ ទាំងអស់ នឹងមានការប្រលងទុតិយភូមិ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ខាងមុខនេះ​។ ពិតប្រាកដណាស់ បន្ទាប់ពីបញ្ចប់​ថ្នាក់ទី​១២​ សិស្សានុសិស្សប្រាកដជាស្វែងរកជំនាញ និងសាកលវិទ្យាល័យ​ ដើម្បីបន្តការសិក្សា​និងចាប់យកជំនាញធ្វើជាអាជីព។

ការជ្រើសរើសជំនាញសម្រាប់សិក្សាក្នុងថ្នាក់បរិញ្ញាបត្រ ពិតជាសារៈសំខាន់ណាស់ ពីព្រោះការសិក្សា ជំនាញក្នុងថ្នាក់បរិញ្ញាបត្រ​ គឺ​ជាការចាប់យកជំនាញ សម្រាប់អាជីពការងារនាថ្ងៃអនាគត និងដើម្បីធ្វើជាស្ពានទៅកាន់ក្តីស្រមៃដែលខ្លួនមាន។ ​​សរុបមក គ្រប់ជំនាញ ទាំងអស់សុទ្ធតែល្អ និងមានអត្ថប្រយោជន៍ ប្រសិនបើយើងចេះវាច្បាស់លាស់។​

ប៉ុន្តែយើងគួរតែសិក្សា ​និងពិចារណា ឲ្យបានល្អិតល្អន់ជាមុនសិនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនស្រលាញ់​ ថាតើជំនាញនោះវាមានតម្រូវការខ្ពស់ក្នុងបរិបទសង្គមបច្ចុប្បន្ននេះដែរឬទេ? ហើយតើយើងគួរសិក្សានៅឯណា ទើបទទួលបានជំនាញនោះយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេសដែលមានការទទួលស្គាល់ទូលំទូលាយ?

រីឯសង្គមបច្ចុប្បន្ន គឺមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍ លើការធ្វើពាណិជ្ជកម្មហើយមនុស្សមួយចំនួនទៀតក៏ កំពុងតែស្វែងរកការបណ្តុះបណ្តាលបន្ថែមទៀត លើការធ្វើពាណិជ្ជកម្មអោយកាន់តែរីកចម្រើន។ នៅពេលដែលនិយាយដល់ជំនាញពាណិជ្ជកម្ម យើងប្រាកដជាគិតដល់ជំនាញដែលទាក់ទងនឹងការធ្វើអាជីវកម្ម តែជាក់ស្តែងមានជំនាញគោលមួយចំនួនដែលចាំបាច់ត្រូវតែមាន ដោយខ្វះពុំបាន​ មិនថាក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗហើយជំនាញនោះគឺជាជំនាញគណនេយ្យ​និងហិរញ្ញវត្ថុ។ ​ជំនាញមួយនេះ កំពុងតែឋិត ក្នុងតម្រូវការខ្ពស់មិនថាក្នុងប្រទេសកម្ពុជាឬក៏នៅលើពិភពលោកនោះទេ។

ទន្ទឹមនឹងនេះដែរ វិទ្យាស្ថាន ខេមអេដ គឺ ជាសាលាដែលបណ្តុះបណ្តាលទៅលើ ជំនាញបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារអប់រំអន្តរជាតិ ACCA ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការបង្រៀនកម្មវិធី ACCA ហើយសមាគម​ ACCA បច្ចុប្បន្នគឺ មានទីតាំង នៅចក្រភពអង់គ្លេស​​​និងមានសមាជិកនៅជុំវិញពិភពលោករហូត១៨៣ប្រទេសផង ហើយនិងមានការទទួលស្គាល់ ពីគណៈកម្មាការវាយតម្លៃគុណភាពអប់រំសាកលវិទ្យាល័យ ACBSP នៅសហរដ្ធអាមេរិកផងដែរ។

លើសពីនេះទៅទៀត ការសិក្សាបរិញ្ញាបត្រនៅវិទ្យាស្ថាន​ ខេមអេដ រយៈពេល៤ឆ្នាំ អ្នកនឹងទទួលបាន សញ្ញាបត្រ ២ ដែលទទួលស្គាល់ពីក្រសួងអប់រំនៃប្រទេសកម្ពុជា​ និងទទួលស្គាល់ពីសមាគមគណនយ្យករជំនាញ ACCA​។​ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ  វិទ្យាស្ថាន ខេមអេដ សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស សាំងហ្គាពួរ និងហ្វីលីពីន ដែលពួគគាត់សុទ្ធតែមាន គរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខ តំណែងខ្ពស់ជាយូរឆ្នាំផងដែរ។

ការជ្រើសរើសជំនាញដ៏ល្អ រួមជាមួយសាកលវិទ្យាល័យដ៏សាកសម​ នឹងធ្វើឲ្យអ្នកមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទពិសោធន៏មួយដ៏អស្ចារ្យ សិក្សាជាមួយវិទ្យាស្ថាន ខេមអេដ នៅថ្ងៃនេះ តាមរយៈការចុះឈ្មោះជាមួយ​គេហទំព័រ៖ www.cam-ed.com  (https://web.cam-ed.com/beta/ba-register) ៕