(ភ្នំពេញ)៖ ដោយមានកាគាំទ្រយ៉ាងពេញទំហឹងនៃធ្យូបកាហ្វេ (Tube Cafe) ពីសំណាក់អតិថិជនជាច្រើន​បានធ្វើឱ្យធ្យូបកាហ្វេ​ ​បន្តពង្រីកទៅតាំងជាបន្តបន្ទាប់ ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា​ រហូតដល់៣៤សាខា។

កញ្ញា ស៊ូ មុន្នីពេជ្រ ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនធ្យូបកាហ្វេ​ បានថ្លែងថា​« រហូតមកដល់ពេលនេះយើងបានដំណើរការអស់រយៈពេល៦ឆ្នាំហើយ ដែលក្នុងរយៈពេល៦ឆ្នាំនេះ សំរាប់ ធ្យូបកាហ្វេ -Tube Cafe រើសាយ គឺជាសាខាទី៣៤។

កញ្ញាបានបន្តទៀតថា​​ តាមរយៈ ក្រុមការងាររបស់ធ្យូបកាហ្វេ​ បានយកចិត្តទុកដាក់ ​និងខិតខំប្រឹងប្រែង​ក្នុងការបំរើរជូននៅសេវាកម្មរហ័សទាន់ចិត្តដល់អតិថិជន ​នូវភេសជ្ជៈជាច្រើន ដែលមានរសជាតិឆ្ងាញ់ និងតំលៃសមរម្យ រួមទាំង គ្រប់សាខាទាំងអស់ ក្រុមកាងារ​ធ្វើការយ៉ាងផ្ចិតផ្ចង់ ដើម្បីបំពេញតម្រូវការជូនអតិថិជន។អ្វីដែលពិសេសនោះ ធ្យូបកាហ្វេ គឺមាន​កាហ្វេដែល ផលិតដោយកូនខ្មែរ ដែលមានស្ថាបនិក៣រូបផងដែរ។

កញ្ញាបន្ថែមថា «ម្យ៉ាងទៀតបទពិសោធរបស់អតិថិជន គឺគាត់ទទួលបានអារម្មណ៍មួយដែលគាត់សប្បាយរីករាយជាមួយសេវាកម្មល្អទាំផ្លូវកាយ និងផ្លូវចិត្ត។ សេវាកម្មទាំងផ្លូវចិត្ត និងផ្លូវកាយមានន័យថា៖ពេលដែលគាត់អញ្ជើញមកក្នុងហាងយើង គឺយើងមានការៀបចំមានសណ្តាប់ធ្នាប់ល្អ ហើយគាត់អញ្ជើញចូលមកហាងយើងបរិយាកាសរបស់ហាងយើងមានភាពស្រស់ស្អាត ដូចសាខារីវើសាយនេះផ្ទាល់ គឺថ្មីបំផុតសំរាប់អតិថិជន ដែលគាត់អាចទស្សនាតាម​ដងទន្លេរមុខ៣។

​លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ​ធ្យូបកាហ្វេ -Tube Cafe មានសាខាតាមបណ្តាលខេត្តមួយចំនួនដូចជា៖បាត់ដំបង សាខាផ្លូវល្បឿនលឿន ហើយចុងឆ្នាំនេះនិងមាននៅខេត្ត ព្រះសីហនុបន្តទៀត ។

លោកស្រី ប៊ូ ស៊ូរ៉ានី ដែលជាម្ចាស់ហាងធ្យូបកាហ្វេ -Tube Cafe រើសាយ មាត់ទន្លេរបាន​បង្ហាញអារម្មណ៍រំភើប​និងសប្បាយចិត្ត ដោយមានអតិថិជនមកគាំទ្រយ៉ាងច្រើនបែបនេះ តាំងពីព្រលឹម។ ​ស្របពេលខាងធ្យូបកាហ្វេ -Tube Cafe បានរៀបចំកាដូជាច្រលនទុកចែកជូនពួគគាត់ផងដែរ។

លោកស្រីបានបន្តថា​មូលហេតុដែលនាំឱ្យលោកស្រីជ្រើសេរើស​ធ្យូបកាហ្វេ ​ក៏ព្រោះដោយសារ លោកស្រីពេញចិត្តញាំកាហ្វេ គឺ «កាហ្វេថ្នល់» ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងញាំទៅមិនស្អា ក រួមទាំងក្រុមហ៊ុនក៏មានផលិតផលភេសជ្ជៈដែលផលិតពីផ្លែឈើស្រស់ រួមទាំងតំលៃថោកសមរម្យ និងសេវាកម្មល្អផង​ដែរ ទើប​លោកស្រីបានសំរេចចិត្ត ទិញ Franchise និងបើកសាខានេះឡើង។ ម្យ៉ាងនៅតំបន់នេះសំបូរ គឺដោយភ្ញៀវទេសចរណ៍ជនជាតិបរទេស ហើយយលោកស្រីក៏ចង់ឱ្យពួកគេបានស្គាល់ នៅអ្វីដែលកូនខ្មែរបង្កើតឡើងដោយខ្លួនឯង មិនចាញ់នៅឯក្រៅប្រទេសនោះទេ៕