(ឡុងដ៏)៖ ក្រុមការពារតំណែងជើងឯក Manchester City នៅតែបន្តនាំមុខកំពូលតារាងលីគ Premier League ក្រោយឆ្លងកាត់សប្តាហ៍ទី៥ បានវាយបកយកឈ្នះក្រុម West Ham United ៣-១ ហើយជាមួយគ្នានេះ ខ្សែប្រយុទ្ធ Mohammed Salah បានក្លាយជាអ្នកបញ្ជូនបាល់បានច្រើនជាងគេនាមជាកីឡាករមកពីតំបន់អាហ្រ្វិក លេងនៅលីគអង់គ្លេស។

ក្រុមដឹកនាំដោយលោក Pep Guardiola លេងមិនទាន់ចាញ់នោះទេ ចំណោម ៥ប្រកួតដំបូងនេះ ដោយរកបាន ១៥ពិន្ទុពេញ ជាមួយការប្រកួតវាយបកយកឈ្នះក្រុម West Ham United ពីការធ្វើបានសម្រេចនៃការវាយបកតាមស្មើដោយកីឡាករ Jeremy Doku ហើយកីឡាករ Bernardo Silva និង Erling Haaland ជាអ្នករកបានជ័យជម្នះ។

បញ្ជាក់ផងថា សប្តាហ៍ទី៦ នៃលីគអង់គ្លេស Premier League ក្រុមការពារតំណែងជើងឯក Manchester City ត្រូវជួបក្រុម Nottingham Forest នៅក្រោយពេលពួកគេជួប Red Star Belgrade នៃវគ្គចែកពូល G ក្នុងប្រកួតទី១ ពានរង្វាន់ Champions League៕