(ភ្នំពេញ)៖ ហាងអាជីវកម្ម ដែលស្ថិតនៅក្នុងខុនដូររ៉ូយ៉ាល់ផ្លាទីនឹម គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយរំពឹងថានឹងទាក់ទាញម៉ាកយីហោអន្តរជាតិថ្មីៗ ដើម្បីផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីៗ ល្បីៗ និងម៉ូដទាន់សម័យ រួមទាំងភោជនីយដ្ឋាន។

លោក Ryan Ong  អ្នកតំណាងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត បានឱ្យដឹងថា ហាងអាជីវកម្មរបស់រ៉ូយ៉ាល់ផ្លាទីនឹម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយសារតែតំបន់នេះជាតំបន់មានសក្តានុពល និងមានអតិថិជនស្រាប់តែម្តង ដោយសារក្នុងខុនដូររ៉ូយ៉ាល់ផ្លាទីនឹម មានបន្ទប់ស្នាក់នៅរហូតដល់ ៨៥១យូនីត។ នេះគឺជាឱកាសមួយសម្រាប់ អ្នកដែលចង់នាំយកផលិតផលប្រេនល្បីៗ យកមកលក់ និងអ្នកដែលចង់បើកហាងដូចជា ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗ។

លោកបានឱ្យដឹងថា ក្នុងឱកាសរៀបចំកម្មវិធី Shopping Boulevard Preview នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន នឹងផ្តល់ជូននូវប្រូម៉ូសិន ពិសេសសម្រាប់អ្នកដែលទិញហាងអាជីវកម្ម ដូចជាកញ្ជប់ជួលត្រលប់មកវិញ រយៈពេល៣ ឆ្នាំ ក្នុងតម្លៃ ៨% ក្នុង១ឆ្នាំ ចំពោះដែលជាវផ្ទះពាណិជ្ជកម្ម ហើយក្រុមហ៊ុនក៏មានផ្ទះពាណិជ្ជកម្មជួលជូនអតិថិជន ក្នុងតម្លៃចាប់ពី ១៣ ទៅ ១៥ ដុល្លា ក្នងមួយ ១ម៉ែត្រ ការ៉េ ហើយថែមទាំងអត់យកថ្លៃឈ្នួលរយៈពេល ០៦ ខែដំបូងសម្រាប់អតិថិជនដែលមានបំណងជួលផងដែរ ។

សូមជម្រាបផងដែរ ខុនដូយ៉ាល់ផ្លាទីនឹម បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩  មានប្រភេទលំនៅឋាន ៨៥១យូនីត និងហាងអាជីវកម្ម ប្រមាណ៥០យូនីត  ដែលបានអភិវឌ្ឍលើផ្ទៃដីទំហំ ៨២២១ ម៉ែត្រការ៉េ។

ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅដ្ឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាសន្តិសុខ២៤ម៉ោង។ នៅក្នុងការអភិវឌ្ឍន៍ទាំងមូលនឹងដាក់បញ្ចូលមណ្ឌលកម្សាន្ត សម្រាប់មនុស្សគ្រប់វ័យ រួមមានអាងហែលទឹកបែបទាក់ទាញ កន្លែងហាត់ប្រាណដែលមានបំពាក់គ្រឿងបរិក្ខារពេញលេញ សួនច្បារខៀវស្រងាត់ សួនកុមារ ទីលានបាល់បោះពាក់កណ្តាល ភោជនីយដ្ឋានផ្តាច់មុខ កន្លែងរង់ចាំ VIP និងកន្លែងចតរថយន្តជាច្រើនជាន់។
ខុនដូររ៉ូយ៉ាល់ផ្លាទីនឹម មានទីតាំងនៅដីឡូតិ៍ លេខ ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសប់ផ្លូវ ៣ សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ចំពោះពត៌មានបន្ថែមសូមទាក់ទងទៅលេខ 099953999 និង អញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅទីតាំងគម្រោងផ្ទាល់ ៕