(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងលំនៅស្ថានពាណិជ្ជកម្ម CITY VIEW នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) បានចាប់ផ្តើមបើកសម្ពោធលក់ទ្រង់ទ្រាយធំ (Grand Sale) លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

តាំងពីពេលចាប់ផ្តើមគម្រោងមក គម្រោងលំនៅស្ថានពាណិជ្ជកម្ម CITY VIEW ទទួលបានការគាំទ្រ និងការសារទរយ៉ាងទូលំទូលាយពីអតិថិជន។ កម្មវិធីបើកលក់គម្រោង មានកម្មវិធីល្អៗ កាដូល្អៗ និងការផ្តល់ជូនជាច្រើនទៀត។ គម្រោងលំនៅស្ថានពាណិជ្ជកម្ម CITY VIEW រង់ចាំស្វាគមន៍លោកអ្នកនៅថ្ងៃបើកលក់នេះ។ ជាមួយនឹង ភាពរឹងមាំ និងប្រជាប្រិយភាពរបស់វា គម្រោង CITY VIEW គឺជាគម្រោងអចលនទ្រព្យឈានមុខគេដែលអតិថិជនបានទន្ទឹងរង់ចាំ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញជាលើកដំបូងក្នុងប្រទេសកម្ពុជានូវ «ភ្លៀងផ្កាស្នេហ៍» ដែលនឹងផ្តល់នូវផ្ទាំងទស្សនីយភាពដែលមិនធ្លាប់មានពីមុនមក ហើយដែលនឹងធ្វើឱ្យអ្នកចងចាំមិនអាចបំភ្លេចបាន។

CITY VIEW មានផ្ទៃដីជាង 8000m2 និងផ្ទៃដីសាងសង់សរុបប្រហែល 40,000m2។ គម្រោងនេះមានកម្ពស់សរុប៣៤ជាន់ និងកន្លែងលក់ទំនិញទំហំ 6000m2 (ដែលកំពុងដំណើរការរួចជាស្រេច) ជាមួយនឹងសណ្ឋាគារល្បីៗ ការិយាល័យលំដាប់ខ្ពស់ អាផាតមិនដែលបានរចនាយ៉ាងប្រុងប្រយ័ត្នដែលមានផ្ទៃដីពី 40 ទៅ 80m2 និង penthouses ដ៏កម្រ និងប្រណិតដែលមានផ្ទៃដី ២៦៣ ទៅ ៤២៥m2 ។ គម្រោងនេះមានសម្ភារៈបរិក្ខារដូចជា ក្លឹបលើដំបូល (Rooftop Lounge) ស្កាយបារ (Sky Bar) អាងហែលទឹកគ្មានដែនកំណត់ កន្លែងហាត់ប្រាណ ហាងកាហ្វេសៀវភៅ កន្លែងអង្គុយជក់បារី ភោជនីយដ្ឋាន បន្ទប់ប្រជុំ និងហាងកាហ្វេ។ គម្រោងនេះគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបែបអឺរ៉ុប ដែលយកចិត្តទុកដាក់។

លើសពីនេះ ចាប់ពីការរចនាបថឌីហ្សាញ រហូតដល់ការសាងសង់ និងការបញ្ចប់ តាំងពីការចាប់ផ្តើម និងការអភិវឌ្ឍន៍ពួកយើងបានលើកកំពស់ស្តង់ដារ សំណង់ជាបន្តបន្ទាប់ដើម្បីធ្វើឱ្យគម្រោងនេះមានគុណភាពល្អបំផុត។ គម្រោងនេះ ប្រើប្រាស់ជណ្តើរយន្តល្បឿនលឿន OTIS លំដាប់កំពូលដែលមានល្បឿន ៤ម៉ែត្រ ក្នុងមួយវិនាទី និងលឿនបំផុតក្នុងចំណោមជណ្តើរយន្ត ដែលប្រើក្នុងគម្រោងខុនដូផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

រចនាសម្ព័ន្ធនៃសំណង់រួមមានការសាងសង់ ដោយប្រើប្រាស់រការតោងដែក-ស៊ីម៉ង់ត៍ ជញ្ជាំងកញ្ចក់ និងស៊ុមបង្អួចអាលុយមីញ៉ូម ដើម្បីធានាថា មានពន្លឺកាន់តែល្អ តំបន់គម្រោងភាគច្រើនប្រើប្រាស់កញ្ចក់ Xinyi Low-e លំដាប់លេខមួយ។ ចំពោះរចនាសម្ព័ន្ធទាំងមូលនៃគម្រោងរបស់យើង ប្រើប្រាស់ដែកថែបដែលនាំចូលពីប្រទេសចិន ដែលមានស្តង់ដារធន់នឹងការរញ្ជួយដី ដែលប្រសើរជាងដែកដែលផលិតនៅប្រទេសកម្ពុជា និងវៀតណាម។ សំណង់នៃគម្រោងរបស់យើងប្រើទម្រង់អាលុយមីញ៉ូម Weiye ថ្នាក់ទីមួយផងដែរ។

គម្រោងរបស់ CITY VIEW ដែលជាទីតាំងសំខាន់ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាមស្តង់ដារនៃលំនៅដ្ឋានប្រណិតលំដាប់ខ្ពស់ និងរួមបញ្ចូលគុណភាពទៅក្នុងស្ថាបត្យកម្មគម្រោង។ ជាមួយនឹងគុណភាពវិស្វកម្មដ៏ប្រណិត ដំណើរការសាងសង់ដ៏តឹងរឹង ការវាស់វែងច្បាស់លាស់ និងរាល់ដំណាក់កាលសាងសង់ដោយប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ យើងអាចធានាថា ភាពឥតខ្ចោះ និងភាពស៊ីវីល័យរបស់គម្រោងយើង ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរាជធានីភ្នំពេញ ដោយផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់បង្កើតអគារមានសម្រស់លេចធ្លោកម្រិតខ្ពស់ ដែលតំណាងឱ្យ ភ្នំពេញ។

ដើម្បីទទួលបានព័ត៌មានលម្អិត សូមស្កែន QR ដើម្បីទទួលបានដៅទៅកាន់ការិយាល័យលក់ CITY VIEW លេខទូរស័ព្ទទាន់ហេតុការណ៍ផ្នែកលក់: 018 683 8888 ក្រុមហ៊ុនអភិវឌ្ឍន៍: HUA JUN PROPERTY DEVELOPMENT CO.LTD

អាសយដ្ឋាន: ការិយាល័យលក់ CITY VIEW ជាន់ផ្ទាល់ដី View Park Mall សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕