(តូរីន)៖ អ្នកចាត់ការក្រុម Juventus លោក Maximilliano Allegri បានបង្ហាញអារម្មណ៍សោកស្តាយចំពោះខ្សែបម្រើឆ្នើម Paul Pogba ជុំវិញបញ្ហាដែលបានរកឃើញសារធាតុញៀន (Doping) ដែលធ្វើឲ្យរូបគេត្រូវព្យួរពីការប្រកួត ដោយលោកបានលើកឡើងថា«ត្រូវតែរង់ចាំដើម្បីទទួលការវាយតម្លៃពេញលេញ»។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈបញ្ហានេះ ខ្សែបម្រើសញ្ចាតិបារាំង Pogba នៅតែបន្តព្យួរពីការប្រកួតបណ្តោះអាសន្ន ក្រោយពេលរងឃើញសារធាតុញៀននេះកាលពីសប្តាហ៍មុន ខណៈរូបគេប្រឈមមុខទៅនឹងការជាប់ពន្ធនាគារចាប់ពី ២ទៅ៤ឆ្នាំ ក្នុងករណីរកឃើញជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុលើកកម្លាំងនាពេលថ្មីៗនេះ។

ខណៈពេលដែលស្ថាប័នប្រឆាំងសារធាតុញៀនអ៉ីតាលី ហៅកាត់ថា NADO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា Pogba មានកម្រិតនៃសារធាតុតេស្តូស្តេរ៉ូនឡើងខ្ពស់ ក្នុងការធ្វើតេស្ត ពេលដែកក្លិប Juventus ក៏បានចេញថ្លែងការណ៍បញ្ជាក់ពីការសម្រេចដកបញ្ឈរជើងកីឡាកររូបនេះជាបណ្តោះអាសន្នទៅតាមសំណើរបស់ NADO និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនផងដែរពីវិធានរបស់ស្ថាប័ននេះ។