(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint Germain បានស្គាល់រសជាតិចាញ់លើកដំបូង ស្ថិតក្រោមការបង្វឹករយៈពេល ២ឆ្នាំរបស់លោក Luis Enrique នៃព្រឹត្តិការណ៍លីគកំពូលបារាំង Ligue 1 រដូវកាល 2023-2024។

ក្រុមការពារតំណែងជើងឯកមួយនេះ បានរងបរាជ័យ ៣ទល់នឹង២ ក្រោមថ្វីជើងរបស់ភ្ញៀវ Nice ក្នុងកីឡដ្ឋាន Parc des Princes ដែលធ្វើឲ្យ PSG បាត់បង់ ៣ពិន្ទុលើកដំបូងផងដែរប្រចាំសប្តាហ៍ទី៥ សម្រាប់ជើងទី១ និងធ្លាក់ទៅឈរលេខរៀងទី៣ ជាបណ្តោះអាសន្នទៀតផងជាមួយ ៨ពិន្ទុក្នុងដៃ។

នេះមានន័យថា Nice ដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអ៉ីតាលី វ័យទើបតែ ៣៤ឆ្នាំ Francesco Farioli ឡើងទៅឈរលេខ៩ ពីលើពួកគេវិញ ស្របពេល Monaco មាន ១០ពិន្ទុកំពុងឈរនៅកំពូលតារាងជាបណ្តោះអាសន្ន។

ក្នុងប្រកួតនោះ ប្រធានក្រុមមាន់គកបារាំង Kylian Mbappe ក៏ស៊ុតបាន ២គ្រាប់ផងដែរ បើទោះបីជាក្រុមបាត់បង់ ៣ពិន្ទុក្នុងផ្ទះជាលើកដំបូងក៏ដោយ ដែលបានកើនគ្រាប់ស៊ុតបាន ៧គ្រាប់ផងដែរ ក្នុងចំណោម ៤ប្រកួតនារដូវកាលថ្មីនេះ នៅពេលត្រឡប់ចូលក្រុមវិញ ក្រោយពេលខកខានដំណើរប្រកួតលក្ខណៈ Pre-season tour ក៏ព្រោះប្រេះឆារឿងកិច្ចសន្យាថ្មី៕