(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំយើងតែងតែឃើញប្រជាជនចិន, ប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន និងនៅក្នុងប៉ែកអាស៊ីជាច្រើនប្រទេស ប្រារព្ធពិធីបុណ្យសែនព្រះខែ ដែលនឹងខិត ជិតមកដល់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិនធ្លាប់មានពីមុនមកនោះ នៅឆ្នាំនេះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងរៀបចំកម្មវិធី «ពិព័រណ៍បុណ្យសែនព្រះខែ» ដែលមានហាងនំល្បីៗចូលរួមដូចជាហាង Paradise Dynasty Cambodia, Jumbo Seafood, Three Bakery, Chip Mong Supermarket , Sknni Bear Bakery, Le Pang Pate, Kohnan Japan, Lovely Clips, De Longhi, ហាងនំ ស៊ីន ឡាក់, ហាងនំ ទៀ តេកប៊ួយ, ហាងនំ អៀចៃយ៍សេង និងហាងជាច្រើនទៀត ព្រមទាំងមានប្រូម៉ូសិនជាច្រើនទៀតផង។

«ពិព័រណ៍បុណ្យសែនព្រះខែ» ក្រៅពីការដាក់លក់នំយ៉ាងសន្ធឹកនោះ បងប្អូនគ្រាន់តែបង្ហាញវិក្កយបត្រ ដែលបានចំណាយនឹងមានឱកាសបានលេងហ្គេមឈ្នះរង្វាន់ជាច្រើនថែមទៀតផង។ នៅថ្ងៃ២៩ ខែកញ្ញា ជាថ្ងៃបញ្ចប់ «ពិព័រណ៍បុណ្យសែនព្រះខែ» នឹងមានកម្មវិធីប្រកួតញ៉ាំនំសែនលោកខែ ការសម្ដែងបែបប្រពៃណីចិន និង ប្រគំតន្រ្តីចម្រៀងចិន ថែមទៀតផង។

ដូច្នេះកុំឱ្យខកខាន កុំភ្លេចនាំក្រុមគ្រួសារចូលរួម «ពិព័រណ៍បុណ្យសែនព្រះខែ» ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១។
មិនទាន់អស់ទេ ក្រៅពីកម្មវិធីពិសេសៗខាងលើ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែងតែផ្ដល់ជូននូវប្រម៉ូសិន Happy PayDay ជារៀងរាល់ថ្ងៃទី១ដល់ថ្ងៃទី២ និងថ្ងៃទី១៥ដល់ថ្ងៃទី១៦ ដើម្បីអបអរថ្ងៃ បើកប្រាក់ខែ ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៣០% ពីហាងម៉ាកល្បីៗជាច្រើនជារៀងរាល់ខែ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានម្ចាស់ជាកូនខ្មែរ ដែលមានហាងល្បីៗទាំងជាតិ  និងអន្តរជាតិ ជាង១០០ហាង  កំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិមួយនេះ។ ក្នុងពេលឆាប់ៗនេះផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងប្រារព្ធគម្រប់ខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ ដែលនឹងមានកម្មវិធីអស្ចារ្យជាច្រើនដែលបងប្អូននឹកស្មានមិនដល់៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖

- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails