(ភ្នំពេញ)៖ គិតមកដល់ថ្ងៃនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាផ្សារទំនើបបង្កើតឡើង ដោយកូនខ្មែរមួយនេះបានធ្វើការដាក់តាំងពិព័រណ៍ទំនិញ SenSok Clearance Sale ដែលមានគាំទ្រពីអតិថិជនជាច្រើន មិនថាដើមសប្ដាហ៍ ឬចុងសប្ដាហ៍ទេគឺណែនកុះករតែម្ដង ហើយនេះជាកម្មវិធីលក់ជូនយ៉ាងពិសេសបំផុតប្រចាំឆ្នាំដែលពុំធ្លាប់មានពីមុនមក ជាមួយទំនិញតម្លៃចាប់ពី ៨,០០០ រៀល ឡើងទៅ។

សម្រាប់បងប្អូនដែលនិយមលេងម៉ូតសម្លៀកបំពាក់ដឹងតែពេញចិត្តស្ដូកតែម្ដង ជាមួយម៉ូតសម្លៀកបំពាក់ពី ហាងម៉ាកល្បីដូចជា Routine, Ten11, 361, Zando, CCOO, Jelly Bunny, Scorpion&Co, Wavera, Balabala, ESPADA, XTEP, Ltd, ESP និងAeropostale។ ជាពិសេសទៅទៀតនោះពី LYN វិញបណ្ចុះតម្លៃរហូតដល់ ៧០% មិនធ្លាប់មានពីមុនមកមានទាំងស្បែកជើង និងកាបូបនារីគ្រប់ម៉ូត អស់ថែមៗម៉ូតថ្មីៗមិនអោយទាស់ចិត្តទេ។

នៅទីនេះមិនត្រឹមតែជាកម្មវិធីសម្រាប់មនុស្សពេញវិញទេ សូម្បីតែសម្លៀកបំពាក់ និងស្បែកជើងកូនក្មេងក៏ដាក់តាំងលក់នៅពីហាង Balabala ផងដែរ។ មកលើកនេះគឺគ្រប់សព្វតែម្ដង មិនឲ្យខកចិត្តទេ។

កាន់តែអស្ចារ្យបន្ថែមពីលើការបញ្ចុះតម្លៃ បងប្អូនចំណាយត្រឹមតែ ៣៥ដុល្លារឡើងទៅក្នុង ១វិក្កយបត្រនឹងទទួលបានការចាប់រង្វាន់មួយភ្លាម ដោយរង្វាន់មានដូចជា ៖ ដបទឹក, ឆ័ត្រ, ភេសជ្ជៈ IZE និង Voucher ៣0ដុល្លារ ទិញទំនិញនៅ Chip Mong Supermarket និងរង្វាន់ផ្សេងៗជាច្រើន។

ឱកាសលក់ពិសេសនេះ នឹងផ្តើមពីថ្ងៃទី០១ ដល់់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១។ កុំភ្លេចនាំក្រុមគ្រួសារមកកំសាន្តទាំងអស់គ្នានៅ ការតាំងពិព័រណ៍សល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖

- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails