(ភ្នំពេញ)៖ ខ្សែកមាសចំនួន២រង្វាន់ ពីសាប៊ូ Ora ធុង បានរកឃើញអ្នកឈ្នះដំបូងគេបង្អស់ហើយ ​គឺនៅខេត្តកំពង់ធំ​ ដោយក្រុមការងារ Ora ទើបយករង្វាន់ខ្សែកមាសទៅប្រគល់ជូនអ្នកឈ្នះដោយផ្ទាល់នៅផ្សារកំពងធំ ​នៅថ្ងៃទី១៥ ខែកញ្ញា ​ឆ្នាំ២០២៣នេះ។

អតិថិជន ដែលបានឈ្នះរង្វាន់ខ្សែកមាសនេះ បន្ទាប់ពីបានទិញសាប៊ូ Ora ធុង យកទៅប្រើប្រាស់ ដោយសារសាប៊ូនេះមានពពុះច្រើន ជម្រះក្អែលបានលឿន ក្លិនក្រអូបជាប់បានយូរ ជាពិសេសមិនបណ្ដាលឲ្យរបកស្បែកដៃ។ ​នៅពេលបើកគម្រងធុង ក៏បានប្រទះឃើញប័ណ្ណឈ្នះរង្វាន់ខ្សែកមាសតែម្ដង។

សាប៊ូ Ora ធុង មានរង្វាន់ជារបស់ប្រើប្រាស់ ដែលត្រូវបានដាក់ផ្ទាល់ក្នុងធុងសាប៊ូតែម្ដង និងរង្វាន់មាស៥០រង្វាន់ និងម៉ូតូហុងដាឌ្រីម២០២៣ ចំនួន៥ រង្វាន់ ត្រូវបានដាក់ជាសន្លឹកប័ណ្ណឈ្នះរង្វាន់ ហើយរង្វាន់សរុបមានរហូតដល់ជាង២០០លានរៀល។

បើតាមការឲ្យដឹងពីក្រុមហ៊ុន ការផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រផលិផល Ora ជាច្រើនឆ្នាំមកហើយ ហើយក្រុមហ៊ុនរំពឹងថា រង្វាន់ទាំងអស់ ជាពិសេសម៉ូតូហុងដាឌ្រីម២០២៣ ចំនួន៥គ្រឿង នឹងរកឃើញអ្នកឈ្នះក្នុងពេលឆាប់ៗខាងមុខនេះ៕