(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញនាំចូល អ៊សខ្មែរ បានចូលរួមសហការជាមួយក្រុមហ៊ុន GIBON ដើម្បីនាំយកសាច់គោកូរ៉េ Hanwoo ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់លេខ ១ និងល្បីល្បាញបំផុតនៅប្រទេសកូរ៉េ មកកាន់កម្មវិធីពិព័រណ៍ម្ហូប Camfoods ។

កម្មវិធីពិព័រណ៍ម្ហូប Camfoodsនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅឯកោះពេជ្រ អតិថិជនទាំងអស់អាចចូលមកទស្សនា និង ភ្លក់នូវម្ហូបឆ្ងាញ់ៗបានដោយសេរីថែមទៀត។

ស្របពេលដ៏ពិសេសនេះ ក្រុមហ៊ុន អ៊សខ្មែរ និងក្រុមហ៊ុន GIBON ក៏បានធ្វើការរៀបចំស្ដង់របស់ខ្លួន (K-Beef Hanwoo) ក្នុងការដាក់បង្ហាញ ក៏ដូចជាការអញ្ជើញអតិថិជនចូលមកទស្សនា និងរីករាយ ភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់សាច់គោកូរ៉េ Hanwoo ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ពិភពលោក ជាមួយនឹងកំពូលចុងភៅដ៏ជំនាញដែលមកពីប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។ ចុងភៅទាំងពីរនឹងមកណែនាំពីរបៀបចម្អិនសាច់គោកូរ៉េ Hanwoo ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ចង់ពិសា។

សាច់គោកូរ៉េ Hanwoo ជាសាច់គោដែលត្រូវបានយកចិត្តដាក់បំផុតពីកសិដ្ឋានចិញ្ចឹមគោ ទាំងការឱ្យ ចំណី និងការចិញ្ចឹម គឺតាមបែបធម្មជាតិ 100%។ រីឯការផលិត គឺស្ថិតក្រោមលក្ខខណ្ឌធានា សុវត្ថិភាពអនាម័យខ្ពស់ដែលធ្វើឱ្យអ្នកញ៉ាំមានទំនុកចិត្តជាមួយសាច់គោកូរ៉េ Hanwoo ដ៏ឆ្ងាញ់ជាប់ មាត់នេះតែម្ដង។

សម្រាប់ថ្ងៃនេះជាថ្ងៃទី០២ហើយ នៃកម្មវិធីពិព័រណ៍ម្ហូប Camfoods ដូច្នេះ អតិថិជនដែលមិនទាន់បានចូលរួម កុំភ្លេចអញ្ជើញមកចូលទស្សនាស្ដង់ K-Beef Hanwoo ទាំងអស់គ្នាណា៎! ដើម្បីភ្លក់នូវ ម្ហូបឆ្ងាញ់ៗដែលចម្អិនពីសាច់គោកូរ៉េ Hanwoo ដ៏មានគុណភាពខ្ពស់ និងសម្បូរប្រតេអ៊ីន ជាពិសេស ត្រូវបានចម្អិនដោយចុងភៅដ៏មានថ្វីដៃ គឺ Chef ម៉ារ៉ាឌី និង Chef វន្ត័ សុគន្ធី មកពីខាង អ៊សខ្មែរ និងការកាត់សាច់បង្ហាញដោយអ្នកជំនាញមកពីប្រទេសកូរ៉េថែមទៀតផង៕