(ភ្នំពេញ)៖ ស្តង់សម្ភារសំណង់ ជីប ម៉ុង បាននាំមកនូវចំណេះដឹងថ្មីៗ និងគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងវិស័យសំណង់ តាមរយៈការដាក់តាំងផលិតផលគុណភាពលំដាប់អន្តរជាតិរួមមាន បេតុងលាយស្រេច ក្បឿង ទុយោ ស៊ីម៉ងត៍ និងដែកថែប ព្រមទាំងបទបង្ហាញរបស់អ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ក្រុមហ៊ុន ជីប ម៉ុង។

​ព្រឹត្តិការណ៍ការតាំងពិព័រណ៍ដ៏មហាឡារឹកនេះ ជាការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្តរជាតិលំដាប់លេខ ១ នៅកម្ពុជា (CAMBUILD) ឆ្នាំ ២០២៣ ដោយមានការចូលរួមពីក្រុមហ៊ុនល្បីៗ ខ្នាតយក្សនៅក្នុងវិស័យសំណង់ និងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរោងមហោស្រពមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំ និងឈានមុខគេនៅកម្ពុជា ទាំងផ្នែកសេវាកម្ម និងបច្ចេកទេសផលិត ក៏បាននាំមកនូវស្តង់សម្ភារសំណង់ ជីប ម៉ុង ដើម្បី​ដាក់តាំងបង្ហាញ ក្បឿង ទុយោ និងបេតុងលាយស្រេច ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាកវី និងស៊ីម៉ងត៍អូដ្ឋ ដែលសុទ្ធសឹងជាសម្ភារសំណង់គុណភាពពិភពលោកលំដាប់លេខ១ ល្បីៗ ជូនដល់អ្នកចូលរួមទស្សនាផងដែរ។

បន្ថែមពីនេះ ស្តង់សម្ភារសំណង់ ជីប ម៉ុង ក៏មាននូវកម្មវិធីសប្បាយៗ ដល់អ្នកចូលរួមផងដែរ ដើម្បីធ្វើឲ្យបរិយាកាសនៃការតាំងពិព័រណ៍នេះរឹតតែសប្បាយរីករាយ ​​បានបង្កើតឱ្យមានការលេងហ្គេមបង្វិលកងយករង្វាន់ និងប្រូម៉ូសិនពិសេសៗ សម្រាប់អ្នកចូលរួមដែលបានទិញសម្ភារសំណង់ ជីប ម៉ុង ដោយផ្ទាល់ក្នុងកម្មវិធី​៕