(ភ្នំពេញ)៖ សាលារៀនសហគមន៍២១ ដែលជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។

សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែល សាលារៀនក្នុងទីក្រុង ជាមួយតម្លៃសិក្សាសមរម្យផងដែរ។ តើសាលារៀនមួយនេះមានកម្មវិធីសិក្សាល្អប្លែកអ្វីខ្លះ ដែលមាតាបិតាត្រូវសម្រេចបញ្ជូនបុត្រធីតាមកសិក្សានៅទីនេះ?

យោងតាមបេសសកម្មរបស់ខ្លួន សិស្សថ្នាក់ទី១២ទាំងអស់ដែលបញ្ចប់ការសិក្សានៅសាលារៀនសហគន៍២១ ពួកគាត់អាចមានជម្រើសជាច្រើនក្នុងជីវិតដូចជាអាចបន្តការសិក្សានៅឧត្តមសិក្សា ធ្វើការរកប្រាក់ចំណូល ឬជួយក្រុមគ្រួសារគ្រប់គ្រង អាជីវកម្មបាន ដោយប្រើប្រាស់ជំនាញបច្ចេកទេសវិជ្ជាជីវៈដែលពួកគាត់បានរៀននៅក្នុងថ្នាក់វិទ្យាល័យ។

ចំពោះកម្មវិធីភាសាអង់គ្លេស សាលារៀនតម្រូវឲ្យសិស្សធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់កម្រិត ដោយមិនគិតថ្លៃ ដើម្បីចូលរៀនឲ្យបានត្រឹមត្រូវតាមចំណេះដឹង។ សិស្ស នឹងបានជំនាញភាសាអង់គ្លេសសម្រាប់ត្រៀមសាកលវិទ្យាល័យ កន្លែងការងារ និងអាជីវកម្ម ជំនាញភាសាអង់គ្លេស ដើម្បីត្រៀមប្រឡងតេស្ដស្ដង់ដារអន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់បន្តការសិក្សានៅបរទេស និងឱកាសប្រឡងយកអាហារូបករណ៍ទៅសិក្សានៅបរទេសផងដែរ។ ក្រៅពី ចំណេះដឹងផ្នែកភាសាងអង់គ្លេស សាលារៀនបន្ថែមបំណិនជីវិតសតវត្សទី២១ ជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងកុំព្យូទ័រ។ សិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជក់ការសិក្សាគ្រប់កម្រិត។

ចំណែកកម្មវិធីមត្តេយ្យភាសាខ្មែរ និងភាសារអង់គ្លេសផ្តោតសំខាន់លើការអភិវឌ្ឍលើភាសា បញ្ញា ទំនាក់ទំនង អារម្មណ៍ និងកាយសម្បទា ព្រមទាំងបញ្ជ្រាបទម្លាប់ល្អ ក្នុងថ្នាក់រៀន និងគ្រួសារ។ លើសពីនេះ កុមារតូចនឹងមានភាពម្ចាស់ការ និងបង្កើនទំនុកចិត្តលើខ្លួនឯង ឥរិយាបថវិជ្ជមាន និងមានទំនាក់ទំនងល្អ ចេះចូលរួមសហការ និងធ្វើការជាក្រុម។ សាលារៀនក៏បានបន្ថែមសេវាតាមដានសុខភាព និងប្រឹក្សាយោបល់លើវិធីសាស្ត្រអប់រំកុមារតូចជូនដល់មាតាបិតា និងអាណាព្យាបាលសិស្សផងដែរ។

សម្រាប់កម្មវិធីបឋមភាសាខ្មែរ និងភាសាអង់គ្លេសវិញ សាលារៀនយកចិត្តទុកដាក់លើចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំ ផ្នែកភាសាខ្មែរ គណិតវិទ្យា និងសិក្សាសង្គម អភិវឌ្ឍសុខភាព កាយសម្បទា និងសីលធម៌ ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ICT និងភាសាបរទេស។ សាលារៀនក៏មានកម្មវិធីបន្ថែម ដើម្បីបណ្តុះការគិតបែបវិជ្ជមាន និងមានទំនាក់ទំនងល្អចេះចូលរួមសហការ មានទម្លាប់ល្អ និងទំនួលខុសត្រូវខ្ពស់ ទាំងក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

ក្រៅពីកម្មវិធីសិក្សាគោល សាលារៀនក៏បានបន្ថែមកម្មវិធីទម្លាប់ទាំង៧ សម្រាប់បុគ្គលឆ្នើមដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនាំមកពីប្រទេសសិង្ហបុរី កម្មវិធីកុំព្យូទ័រ សេវា និងប្រឹក្សាយោបល់សុខភាព ការសិក្សា និងការងារជូនដល់សិស្សានុសិស្សផងដែរ។ ប្រព័ន្ធទំនាក់ទំនងដូចជា គេហទំព័រ ហ្វេសប៊ុក តេឡេក្រា និង អេបសាលារៀន។

ទន្ទឹមនេះ សិស្សមានឱកាសទទួលបានអាហារូបករណ៍ពីសំណាក់សាកលវិទ្យាល័យល្បីៗក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍សិក្សាតាមរយៈការចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងបោះជំរុំនៅក្នង និងក្រៅប្រទេសផងដែរ។

សូមជម្រាបថា សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់៥ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652។

សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល) ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់)៕