(សៀមរាប)៖ លោក ពាក់មី តំណាងឲ្យប្រេងឆា Healthy CHEF បានធ្វើការប្រគល់រង្វាន់ខ្សែកមាស ១ ជី ចំនួន ៨ ខ្សែ ដល់អតិថិជន ៨ នាក់ ដែលបានត្រូវរង្វាន់តាមរយៈការទិញប្រេងឆា Healthy CHEF ហើយពិនិត្យឃើញរង្វាន់ក្រោមគម្របដប។

ប្រេងឆា Healthy CHEF ផ្ដល់រង្វាន់ជាប្រេងឆា Healthy CHEF ចំណុះ ១លីត្រ និងខ្សែកមាស ជាច្រើនរង្វាន់ សរុបជាទឹកប្រាក់រហូតដល់ ២០០លានរៀល។ ប្រេងឆា Healthy CHEF គឺជាផលិតផលថៃ ដែលលក់ដាច់លេខ ១ នៅកម្ពុជា ដោយសារផលិតផលមានគុណភាពខ្ពស់ ផលិតពីសណ្តែកសៀង ឬគ្រាប់ផ្កាឈូករ័ត្នសុទ្ធ ១០០ % សម្បូរទៅដោយវីតាមីន E ពីធម្មជាតិ និងជាតិអូមេហ្គា ៣ អូមេហ្គា ៦ អូមេហ្គា ៩ ជួយទប់ស្កាត់មិនឲ្យមានជាតិខ្លាញ់ក្នុងសរសៃឈាម គឺល្អសម្រាប់សុខភាពបេះដូង។

លោកអ្នកអាចរកទិញ ប្រេងឆា Healthy CHEF បាននៅតាមផ្សារ ឬតូបនានាទូទាំងប្រទេស។ រាល់ការទិញប្រេងឆា Healthy CHEF កុំភ្លេចពិនិត្យក្រោមគម្របដប ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ កម្មវិធីដ៏ពិសេសនេះគឺផ្តល់ជូនរហូតដល់ថ្ងៃទី៣១ តុលា។

កាលពីចុងខែសីហាកន្លងទៅ ប្រេងឆា Healthy CHEF ក៏ទើបប្រគល់រង្វាន់ខ្សែកមាសដល់អ្នកខេត្តកំពង់ធំ ដែលមានសំណាងបានឈ្នះរង្វាន់ដ៏ធំនេះ ហើយ Healthy CHEF កំពុងស្វែងរក និងត្រៀមទៅប្រគល់រង្វាន់ខ្សែកមាសដល់អ្នកឈ្នះនៅខេត្តដ៏ទៃទៀត៕