(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង សម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំ (Under-18) នឹងឈានចូលសប្តាហ៍ទី៥ វគ្គសន្សំពិន្ទុក្នុងពូលនៅថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ ឆ្នាំ២០២៣ ជាមួយកីឡាកររកបានគ្រាប់ច្រើនជាងគេជាបណ្តោះអាសន្នផងដែរ ក្រោយឆ្លងកាត់ ៤សប្តាហ៍មកនេះ។

៦ប្រកួតនាចុងសប្តាហ៍នេះដែរ នឹងបន្តធ្វើនៅទីលាន វិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងរួមមាន៖
ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [យុវជនឆន្ទៈកីឡា vs ព្រះខ័នរាជស្វាយរៀង] (ពូល ខ)
-គូទី២ ម៉ោង ២៖០០រសៀល [ពូប្រុស លីង គួយ vs UNITED SEZ] (ពូល ខ)
-គូទី៣ ម៉ោង ៤៖០០រសៀល [BLUE DRAGON vs RED BULL] (ពូល គ)។

ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [យុវជនគគីរសោម vs សាលាចំរើនសូនីតា] (ពូល ង)
-គូទី២ ម៉ោង ២៖០០រសៀល [តាពៅ vs ត្នោត FC] (ពូល ឃ)
-គូទី៣ ម៉ោង ៤៖០០រសៀល [ដារ៉ូពិទូ Sports FC vs M.S.T FC] (ពូល ឃ)។

សម្រាប់កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គឺមានចំនួន ៥រូបដោយមកពី ៥ក្រុមផងដែររួមមាន៖
- លន់ធារ៉ា រកបាន ៦គ្រាប់មកពីក្រុម យុវជនសាមគ្គី
- ផាន សុខហេង រកបាន ៦គ្រាប់មកពីក្រុម BLUE DRAGON
- យោន វីរ: រកបាន ៦គ្រាប់មកពីក្រុម M.S.T FC
- ឌឿន រតនា រកបាន ៥គ្រាប់មកពីក្រុម ត្រកួនទែក
- ហង្ស សុភារិទ្ធ រកបាន ៤គ្រាប់មកពីក្រុម RED BULL៕