(ភ្នំពេញ)៖ Mak EE មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ ដែលពិបាកនឹងរកគូរប្រៀប។ ត្រឹមតែមួយប៉ប្រិចភ្នែក Mak EE បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងមាតិកាវីដូឃ្លីបខ្លីរបស់ខ្លួនដែលបង្ហាញនូវគន្លឹះតុបតែងខ្លួនសម្រាប់មនុស្សស្រី ពីក្បាលដល់ចុងជើង។

ជាក់ស្តែងតិកតុករបស់ Mak EE ដែលមានឈ្មោះថា ផេក EE black9 ចែកចាយប្រេន EEw9 (eeblack9_eew9) មានអ្នក Follow ចំនួន 1.6M និង 18.9M Likes ពោលគឺជាចំនួនដ៏ច្រើនលើសលប់។ 

ដើមចមដែលជម្រុញឲ្យ Mak EE ងាកមកធ្វើជាអ្នកផលិតមាតិកា បង្ហោះលើបណ្តាញសង្គម ជាពិសេស TikTok ដោយសារតែ អ្នកនាងចង់ចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងសម្រាប់ស្ត្រី និងយុវតីសម័យថ្មី អំពីរបៀបរៀបចំ និង តុបតែងខ្លួន យ៉ាងណាឲ្យស៊ីទៅនឹងកាលៈទេសៈ ពោលគឺជ្រើសរើសផលិតផលគ្រឿងសម្អាង និងឈុតថែរក្សាស្បែកសម្រស់ឲ្យបានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ជៀសវាងខាតទាំងថវិកា និងវេលា។

Mak EE បានឲ្យដឹងថា មានបងប្អូនយើងជាច្រើនចង់ស្អាត ប៉ុន្តែមិនដឹងថាគួររៀបចំខ្លួនយ៉ាងម៉េច ហើយគួរជ្រើសរើសផលិតផលបែបណាទើបល្អ មិនចាញ់បោកគេ។​ អាស្រ័យហេតុនេះទើបអ្នកនាងសម្រេចផលិតវីដេអូបន្តបន្ទាប់ស្អីពី «គ្រឿងសម្អាង និងការតុបតែងខ្លួន» រហូតដល់ផ្ទុះការគាំទ្រ មិននឹកស្មានដល់។

Mak EE និយាយថា «សូម្បីតែស្រមៃ ក៏នាងខ្ញុំមិនហ៊ានដែរ ព្រោះគិតថាមិនអាចទៅរួចឡើយ ប៉ុន្តែឥលូវនេះបែរជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីយ៉ាងនេះសោះ»

សូមរំឭកថា Mak EE មានឈ្មោះពិត YONR KIMAN បច្ចុប្បន្នគឺជាអគ្គនាយិកាក្រុមហ៊នចែកចាយផលិតកូរ៉េគ្រប់ប្រទេស ម៉ាកប្រេន EEw9 ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។

ភាពឈ្លាសវៃ និងប៉ិនប្រសប់ ឈរលើភាពស្មោះត្រង់ និងទំនួសខុសត្រូវខ្ពស់ របស់ អ្នកនាង Mak EE បានរុញច្រានក្រុមហ៊ុនរបស់អ្នកនាងទទួលបានភាពជោគជ័យ រហូតមានតំណាងចែកចាយពាសពេញផ្ទៃប្រទេស។

ក្រៅពីបង្កើតការងារឲ្យកូនខ្មែរ តាមរយៈការបម្រើការ ការងារនៅក្រុមហ៊ុន ម៉ាកប្រេន EEw9 ដោយផ្ទាល់ និង ដោយប្រយោល អ្នកនាង Mak EE បានចែករំលែកនូវក្នុងស្រឡាញ់ត្រឡប់ទៅកាន់សហគមន៍ ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្យនានាថែមទៀតផង៕