(ភ្នំពេញ)៖ តើអ្នកជឿលើការយល់សប្តិដែរឬទេ? បុរសសង្ហាញញឹមមានមន្តស្នេហ៍ម្នាក់ បន្ទាប់ពីយល់សប្តិឃើញដំរីស បានឈ្នះ ២ម៉ឺនដុល្លារ ស្រស់ៗពី CAMBODIA BEER។ 

អ្នកដែលជាអតិថិជនមហាសំណាងរបស់ CAMBODIA BEER មានឈ្មោះថា ស៊ុង ឌីណា រស់នៅ ភូមិ៧ សង្កាត់ ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គាត់បានប្រាប់ឱ្យដឹងថា ប៉ុន្មានថ្ងៃមុនដែលគាត់ឈ្នះរង្វាន់ ២ម៉ឺនដុល្លារ ពីក្រោមក្រវិលកំប៉ុង CAMBODIA BEER គាត់បានយល់សប្តិឃើញដំរីសមួយក្បាល។

ការណ៍ដែលសុបិន្តឃើញដំរីសបែបនេះ គឺត្រូវបានគេចាត់ទុកថាជារឿងដែលអស្ចារ្យ ព្រោះដំរីសតំណាងឱ្យការរីកចំរើន ភាពជោគជ័យ និងការឡើងបុណ្យសក្តិជាដើម។ 

ជាក់ស្តែង ដំរីសក្នុងយល់សប្តិរបស់បងប្រុស ឌីណា ពិតជានាំសំណាងដល់លោកពិតមែន។ លោក ឌីណា នឹងយកលុយ ២ម៉ឺនដុល្លារ ទៅជូនប៉ាម៉ាក់ខ្លះ និងចែកជាមួយមិត្តរួមការងារខ្លះដែលមានវត្តមាននៅថ្ងៃជួបជុំនោះ ហើយសល់ប៉ុន្មានទុកគ្រាន់ប្តូរស៊េរីម៉ូតូសម្រាប់ខ្លួនឯង៕

តើអ្នកទាំងគ្នាយល់យ៉ាងណាចំពោះការយល់សប្តិនេះ? តោះ ចាំមើលតើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?

ពិសាដោយការទទួលខុសត្រូវ!