(អឺរ៉ុប)៖ ក្លិបបាល់ទាត់ FC Barcelona របស់លីគអេស្ប៉ាញ ត្រូវបានរបាយការណ៍បង្ហាញថា កំពុងមានគោលការណ៍ក្នុងពិចារណាលើការនាំយកខ្សែប្រយុទ្ធ Erling Haaland នៅឆ្នាំ២០២៥ ជាមួយតារាឆ្នើមរបស់ក្លិប Manchester City អាចរកបានតម្លៃផ្ទេរ ១៥០លានផោន។ នេះបើតាមប្រភពពី Livescore នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះក្លិប Barcelona កំពុងមានខ្សែប្រយុទ្ធ Robert Lewandowski ដែលជាម្ចាស់អាវលេខ៩ ដែលរូបគេមានវ័យ ៣៥ឆ្នាំទៅហើយ ខណៈដែល Haaland ស្ថិតក្នុងគោលដៅមួយសម្រាប់ក្លិបនៃរយៈពេលវែងក្នុងការផ្លាស់ប្តូរ។

រំលឹកផងថា Erling Haaland ជាកីឡាករឆ្នើមរបស់ក្លិប Manchester City នាពេលបច្ចុប្បន្ន ក្រោយពីបានផ្ទេរមកពីក្លិប Borussia Dortmund នៅរដូវក្តៅមុន ជាមួយការរួមចំណែកជួយក្រុមឈ្នះពាន ៣ ក្នុងមួយរដូវកាលមុន ដូចជាពានះលីគអឺរ៉ុប Champions League លើកដំបូងជាមួយក្លិប។

ក្នុងនោះត្រឹម ១រដូវកាលដំបូង Haaland បានឈ្នះឯកត្តជនស្បែកជើងមាស (Golden Boot) ហើយស្ថិតក្នុងវ័យ ២៣ឆ្នាំ រូបគេអាចរកបាន ៥២គ្រាប់ នៅគ្រប់កម្មវីធីប្រកួតរបស់ក្លិប និងរកបាន ៣៦គ្រាប់នៅលីគអង់គ្លេស Premier League ដ្បិតបានចុះកិច្ចសន្យានៅក្លិបមេឃខៀវ រយៈពេល ៥ឆ្នាំ៕