(ភ្នំពេញ)៖ ពេលដែលយើងចាប់ផ្តើមនូវក្តីស្រមៃមួយនោះជាពេល ដែលយើងចាប់ផ្តើមគិត និងឈានទៅរកគន្លឹះ ពីមួយទៅមួយរហូតដល់គោលដៅដែលយើងគិតថា នេះហើយជាអ្វីដែលយើងរំពឹងទុក និងស្រមៃក្នុងការឈានដល់ជំហាននេះ។ តែអ្នកត្រូវដឹងថា មុនពេលដែលអ្នកឈានទៅដល់គោលដៅ ពីមួយគន្លឹះទៅមួយគន្លឹះតែងតែមានការលំបាក ក្នុងការដោះស្រាយ ការសម្រេចចិត្ត និងការរារែកចិត្ត។ 

គន្លឹះទី១ ការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដែលត្រូវនឹងគោលដៅដែលយើងចង់បាន

ការជ្រើសរើសសាកលវិទ្យាល័យ ដែលត្រូវនឹងជំនាញយើងគឺជារឿងដ៏សំខាន់បំផុតនៅក្នុងដំណើរទៅកាន់ភាពជោគជ័យរបស់យើង។​

អ្នកត្រូវដឹងថា បើអ្នកមានក្តីស្រមៃក្លាយទៅជាពាណិជ្ជករ សវនករ គណនេយ្យករ តើសាកលវិទ្យាល័យមួយណាដែលត្រូវនឹងជំនាញរបស់អ្នក? តើសាកលវិទ្យាល័យនោះមានការទទួលស្គាល់ដែរ ឬទេ? តើកម្រិតនៅក្នុងការបង្រៀនមានស្តង់ដា ឬទេ​? តើគុណភាពសាស្រ្តាមានការទទួលស្គាល់ដែរ ឬទេ?

រាល់សំណួរទាំងនេះត្រូវបានបកស្រាយដោយ វិទ្យាស្ថានខេមអេដ។ វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានដែលបណ្តុះ   បណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (​BA + CAT) ដែលនិស្សិតអាចមានឱកាសទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺបរិញ្ញាបត្រផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុដែលទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា និង សញ្ញាបត្រអ្នកបចេ្ចកទេសផ្នែកគណនេយ្យ (Certified Accounting Technician - CAT ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងទទួលស្គាល់ពី 183 ប្រទេសផ្សេងទៀតនៅលើពិភពលោក។

លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានដែលទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នACBSP ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ការទទួលស្គាល់ពីស្ថាប័ន CFA Institute និង ស្ថាប័ន QS Stars សម្រាប់ការវាយតម្លៃទៅគុណភាពសាស្ត្រាចារ្យនិងការបណ្តុះបណ្តាល
ហើយវិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានតែមួយគត់ដែលទទួលបានផ្កាយប្រាំទៅលើគុណភាពការបង្រៀននិងគុណភាពសាស្ត្រាចារ្យ។

គន្លឹះទី២ ការសិក្សាដែលអ្នកត្រូវទទួលបាន, នេះគឺជាទិដ្ឋភាពសំខាន់ៗមួយចំនួននៃការអប់រំដែលអ្នកអាចរំពឹងទុកនៅ វិទ្យាស្ថានខេមអេដ

កម្មវិធីសិក្សាប្រកបដោយស្តង់ដា៖ កម្មវិធីសិក្សានៅ វិទ្យាស្ថានខេមអេដ ត្រូវបានរចនាឡើងដោយគោរពទៅតាម
ស្តង់ដា និងតម្រូវការជាក់ស្តែង។ វាគ្របដណ្តប់លើមុខវិជ្ជាជាច្រើនរួមមាន គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម សេដ្ឋកិច្ច ការគ្រប់គ្រង ពន្ធដារ និងច្រើនទៀត។ វគ្គសិក្សាត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ដើម្បីធានាបាននូវភាពពាក់ព័ន្ធ និងដើម្បីតម្រឹមជាមួយការអនុវត្តឧស្សាហកម្មបច្ចុប្បន្ន។

ការរៀនអនុវត្តផ្ទាល់៖ វិទ្យាស្ថានខេមអេដ ជឿជាក់លើសារៈសំខាន់នៃការរៀន និងការអនុវត្តព្រមគ្នា បន្ថែមពីលើចំណេះដឹងទ្រឹស្ដី សិស្សត្រូវបានស្វែងយល់ទៅនឹងការអនុវត្តជាក់ស្តែងតាមរយៈករណីសិក្សា គម្រោងជាក្រុមជាដើម។ វិធីសាស្រ្តនេះ អនុញ្ញាតឱ្យសិស្សអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងជំនាញវិភាគដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៅក្នុងវិជ្ជាជីវៈជាក់ស្តែង។

ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ៖ វិទ្យាស្ថានខេមអេដ ទទួលស្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍អ្នកជំនាញដែលមានជំនាញច្បាស់លាស់។ ទន្ទឹមនឹងវគ្គសិក្សា ស្ថាប័នផ្តល់សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបង្កើនជំនាញទំនាក់ទំនង ការងារជាក្រុម សមត្ថភាពដឹកនាំ និងការសម្រេចចិត្តប្រកបដោយក្រមសីលធម៌។ ជំនាញទាំងនេះគឺសំខាន់សម្រាប់ភាពរីកចម្រើននៅក្នុងបរិយាកាសសាជីវកម្ម។

គន្លឹះទី៣ ការទទួលបទពិសោធន៍ថ្មី

នៅវិទ្យាស្ថានខេមអេដ សិស្សានុសិស្សមានឱកាសជាច្រើនដើម្បីទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងអំឡុងពេលសិក្សារបស់ពួកគេ​ នេះគឺជាវិធីមួយចំនួនដែលសិស្សអាចទទួលបានបទពិសោធន៍ជាក់ស្តែងនៅវិទ្យាស្ថានខេមអេដ ៖

ការចុះហាត់ការ៖ វិទ្យាស្ថានខេមអេដ បានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន ក៏ដូចជាស្ថាប័នឈានមុខគេ ដោយផ្តល់ឱ្យនិស្សិតនូវឱកាសចុះកម្មសិក្សា។ កម្មសិក្សាទាំងនេះអនុញ្ញាតឱ្យសិស្សអនុវត្តចំណេះដឹងក្នុងថ្នាក់របស់ពួកគេនៅក្នុងបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ ទទួលបានជំនាញជាក់ស្តែង និងបង្កើតទំនាក់ទំនងសង្គមការងារជាក់ស្តែង។

Networking Event៖ វិទ្យាស្ថានខេមអេដ រៀបចំកម្មវិធីជាច្រើន ដូចជាវេទិកាឧស្សាហកម្ម និងការជួបជុំអតីតនិស្សិត ដែលនិសិ្សតអាចជួប និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញមកពីវិស័យផ្សេងៗ។ កម្មវិធីផ្តល់ឱ្យនិស្សិតនូវ ឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយអ្នកជំនាញក្នុងឧស្សាហកម្ម ដែលអាចនាំឱ្យមានឱកាសកម្មសិក្សា និងអនាគតនៃអាជីពការងារ។

គន្លឹះទី៤ ឱកាស ក្នុងការបញ្ចេញសមត្ថភាព

ការប្រកួតប្រជែង និងសន្និសីទ៖ វិទ្យាស្ថានខេមអេដ លើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងអាជីវកម្ម និងសន្និសីទទាំងកម្រិតជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍ទាំងនេះផ្តល់ឱកាសសម្រាប់និស្សិតដើម្បីបង្ហាញពីជំនាញរបស់ពួកគេ រៀនពីអ្នកជំនាញក្នុងឧស្សាហកម្ម និងទទួលបាននូវការប្រឈមមុខនឹងបញ្ហាប្រឈមមុខជំនួញក្នុងពិភពពិត។ ​លើសពីនេះទៅទៀត និសិ្សតរបស់យើងក៏ទទួលបានការប្រឹក្សាយោបល់ពីការងារជាមួយនឹងនាយកដ្ឋានផ្នែកប្រឹក្សាការងារនិស្សិតខេមអេដ ក្រៅពីនោះនិស្សិតក៏មានឱកាសខ្ពស់ក្នុងការផ្លាស់ប្តូរការសិក្សារបស់និស្សិតជាមួយសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសផងដែរ។

គន្លឹះទី៥ ការសម្រេចបាននូវក្តីស្រមៃ

ដោយមាន​ការរួមបញ្ចូលនូវកត្តាសំខាន់ៗដូចជា កម្មវិធីសិក្សាប្រកបដោយស្តង់ដា ការទទួលស្គាល់ជាអន្តរជាតិ សមត្ថភាពសាស្រ្តាចារ្យក្នុងការបង្រៀន និងឱកាសក្នុងការចូលរួម និងការចែករំលែកបទពិសោធន៍​នោះហើយដែលអាចឲ្យអ្នកទទួលបាននូវក្តីស្រមៃក្នុងការក្លាយទៅជា ពាណិជ្ជករ សវនករ គណនេយ្យករ។

ក្នុងឱកាសនេះផងដែរវិទ្យាស្ថានខេមអេដកំពុងតែផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលមានបំណងចង់សិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានខេមអេដ។ 

ដូច្នេះបើសិនជាសិស្សានុសិស្សដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ(BA+CAT)ជាមួយវិទ្យាស្ថានដែលមានការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ រួមជាមួយឱកាសការងារខ្ពស់ ពីស្ថាប័នជាតិ និងអន្តរជាតិ អាចចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថានខេមអេដបានចាប់តាំង ពីឥឡូវនេះតទៅ។

សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនង​មកកាន់ ទូរសព្ទ​ 023 986 523 / 012 618 988 / 087 776 326 / 097 920 9891 ៕