(ភ្នំពេញ)៖ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) មានដំណឹងល្អណែនាំនូវផលិតផលថ្មី សម្រាប់គ្រួសារសម័យថ្មីគឺ ប្រេងខ្យង អាជីណូម៉ូតូ។

លក្ខណៈពិសេសរបស់ប្រេងខ្យង អាជីណូម៉ូតូ គឺមានរសជាតិដិតពីខ្យងសមុទ្រ ព្រមទាំងលាយបញ្ចូលគ្នាជាមួយនឹងគ្រឿងផ្សំសំខាន់ៗ និងអយស័្ទរពិតៗ ដើម្បីផ្តល់នូវភាពងាយស្រួល ដល់គ្រប់ក្រុមគ្រួសារ ក្នុងការបន្ថែមនូវរសជាតិ ក្លិនឈ្ងុយ និងសោភ័ណភាពទាក់ទាញគ្រប់មុខម្ហូប។

ឥឡូវនេះ ប្រេងខ្យង អាជីណូម៉ូតូ មានលក់នៅលើទីផ្សារកម្ពុជាហើយ។ លោកអ្នកអាចរកទិញបានតាមបណ្តាផ្សារ ផ្សារទំនើប ហាង និងតូបនានាដែលនៅក្បែរលោកអ្នក ព្រមទាំងអាចធ្វើការបញ្ជាទិញតាមទំព័រហ្វេសប៊ុកផេក Instagram និងTikTok របស់ប្រេងខ្យង អាជីណូម៉ូតូបាន ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) មានផលិតផលជាច្រើនដូចជាប៊ីចេង “អា-ជីណូ-ម៉ូតូ” ម្សៅស៊ុប “រ៉តឌី” កាហ្វេ “បឺរឌី” 3in1 មី “យុំាយុំា” ម្សៅបំពងស្រួយ អាជីណូម៉ូតូ និង ប្រេងខ្យង អាជីណូម៉ូតូ។

ដើម្បីបានព័ត៌មានថ្មីៗបន្ថែម សូមតាមដានយើងនៅក្នុងវេបសាយ និងហ្វេសប៊ុកផេកប្រេងខ្យង អាជីណូម៉ូតូ ទាំងអស់គ្នាតាម៖
តំណភ្ជាប់ទៅកាន់វេបសាយ: https://ajinomoto.com.kh/
តំណភ្ជាប់ទៅកាន់ទំព័រហ្វេសប៊ុក: www.facebook.com/ajinomotooystersauce៕