(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ បានវិលត្រលប់មកវិញហើយ នៅចុងសប្តាហ៍នេះ នៃជំនួបប្រចាំសប្តាហ៍ទី៥ រវាងក្រុមខ្លាំងប៉ះខ្លាំង ដោយក្រុមម្ចាស់ផ្ទះ វិសាខា បើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន ប្រជែងយកពិន្ទុដើម្បីឡើងឈរកំពូលតារាងលីគ ដែលក្រុមព្រះខន័រាជស្វាយរៀង កំពុងកាន់កាប់ក្រោយរកបាន ១២ពិន្ទុពេញបណ្តោះអាសន្ន។

ជំនួបរវាងក្រុមវិសាខា និងភ្នំពេញក្រោម នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទឹកដីនៃកីឡដ្ឋានព្រីនស៍ នាវេលាម៉ោង ១៨៖០០នាទីល្ងាច។

រំលឹកថា ក្រុមវិសាខា កាលពីសប្តាហ៍ទី៤ បានលេងចាញ់ក្រុមម្ចាស់ផ្ទះ បឹងកេត ក្នុងលទ្ធផល ៤ទល់២ដ្បិតក្រុមវិសាខា បានឆ្លងកាត់ ៤ប្រកួតមកនេះ លេងឈ្នះ៣ ចាញ់១ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយស្មើជាមួយនឹងគូប្រជែង ណាហ្គាលវើលដ៍ រកបាន ៩ពិន្ទុបណ្តោះអាសន្នដូចគ្នា, ខណៈក្រុមកំពូលតារាងព្រះខន័រាជស្វាយរៀង ប៉ះក្រុមអង្គរថាយហ្គឺរ។

ខាងក្រោមនេះជាកាលបរិច្ឆេទប្រកួតរបស់ក្រុមទាំង១០ នៃការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖
១៖ ព្រៃវែង Vs កងយោធពលខេមរភូមិន្ទ
២៖ ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា វិញរួមមាន៖
១៖ ISI ដង្កោសែនជ័យ Vs ណាហ្គាវើលដ៍
២៖ បឹងកេត Vs គិរីវង់.សុខសែនជ័យ
៣៖ វិសាខា Vs ភ្នំពេញក្រោន៕