(បរទេស)៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ របស់ Apple ដែលស្ថិតក្រោមចំណងជើង «Wonderlust» នឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់ចេញពីរោងមហោស្រព Steve Jobs ក្នុង Apple Park រដ្ឋកាលីហ្វ័រញ៉ានៅវេលាម៉ោង ១២:០០នាទីរំលងអាធ្រាតថ្ងៃទី១២ ចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។ មិនខុសពីរាល់ឆ្នាំនោះទេ Apple នឹងធ្វើការផ្សាយបន្តផ្ទាល់នៅនៅវេបសាយរបស់ខ្លួន និងជាពិសេសនៅ Chanel YouTube ផ្លូវការរបស់ខ្លួនតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំយប់នេះគេរំពឹងថា Apple នឹងធ្វើការប្រកាសចេញ iPhone ទាំង ៤ម៉ូដែលរបស់ខ្លួនរួមទាំងម៉ូដែល Ultra មួយទៀតដែលអ្នកប្រើប្រាស់ជាច្រើនកំពុងអ៊ុតមើល។ លើសពីនេះទៅទៀតគេក៏រំពឹងថា នឹងមានប្រកាសចេញ AirPods ដែលភ្ជាប់មកជាមួយរន្ធ USB C ក៏ដូច Apple Watch Series 9 និង Apple Watch Ultra ជំនាន់ចុងក្រោយផងដែរ។

ដូច្នេះសម្រាប់អ្នកគាំទ្រផលិតផលថ្មីៗរបស់ Apple ក៏ដូចជា Top Fan ដែលមានបំណងចូលរួមទស្សនានៅក្នុងព្រិត្តិការណ៍នេះអាចចូលបានតាមរយៈ Link YouTube ខាងក្រោម៕