(លីយ៉ុង)៖ ក្លិបបាល់ទាត់ Lyon បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Laurent Blanc ហើយ ក្រោយអតីតក្រុមខ្លាំងមួយខ្លាំង ស្ថិតនៅតំបន់បាតតារាងនៃលីគកំពូលបារាំង Ligue 1 នៅពេលឆ្លងកាត់ទើបបាន ៤ប្រកួតមកនេះ។

១ប្រកួតចុងក្រោយរបស់គ្រូបង្វឹកវ័យ ៥៧ឆ្នាំខាងលើនេះ នៅពេល Lyon បានប្រកួតចាញ់អតីតក្រុមរបស់លោកគឺ Paris Saint-Germain ក្នុងផ្ទះដោយលទ្ធផល ៤-១ នាសប្តាហ៍មុន ដែលបានធ្វើឲ្យ Lyon ធ្លាក់ទៅឈរនៅលេខរៀងទី១៨ ចុងក្រោយគេ ដោយសារគ្រាប់បាល់ចំណេញផងដែរ (goal difference)។

លោក Blanc ដែលធ្លាប់ដឹកនាំ PSG ឈ្នះពាន Ligeu 1 បាន ៣លើកផងនោះ ត្រូវបានតែងតាំងដឹកនាំ Lyon កាលខែតុលា ឆ្នាំ២០២២ ដោយដឹកនាំក្រុមមួយនេះបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៧ នៅក្រៅតំបន់កៅអីលេងពានអឺរ៉ុបនារដូវកាលនេះ។

នាយកបច្ចេកទេសក្លិប Lyon គឺលោក Jean-Francois Vulliez នឹងកាន់តួនាទីរបស់លោក Laurent Blanc ជាបណ្តោះអាសន្នសិន រហូតដល់រកគ្រូបង្វឹកថ្មីបាន ដ្បិតកំពុងទាក់ទងគ្រូបង្វឹកមានដូចជា លោក Graham Potter វ័យ ៤៨ឆ្នាំ និងលោក Gennaro Gattuso វ័យ ៤៥ឆ្នាំផងដែរ៕