(ភ្នំពេញ)៖ អ្នកផលិតវីដេអូខ្លី និងមាននិស្ស័យក្នុងការងារសិល្បៈផងនោះ អ្នកនាង សៅ លីឈីង ហៅចែ JJ Ching ត្រូវបានគេស្គាល់ថា ជាម្ចាស់ប្រេន JChing Cosmetic ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្ដាញសង្គម ជាពិសេសតាមរយៈការផលិតវិដេអូថ្មីៗរបស់ខ្លូន។ គ្រប់គ្នាស្គាល់ ចែ JJ Ching តាមរយៈ វីដេអូខ្លីបខ្លីៗ សហគ្រិនស្នេហាជាតិសកម្មភាពសប្បុរធម៌ និង បទសម្ភាសន៍ចំណាប់អារម្មណ៍ពិតរបស់អតិថិជនផលិតផលថែរក្សាស្បែក JChing Cosmetic។

បន្ទាប់ពីផលិតវិដេអូទទួលបានជោគជ័យ​ងាកមកការងារជំនួញវិញ ផលិតផលថែរក្សាស្បែកម៉ាក JChing Cosmetic បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព និងបទពិសោធន៍ច្រើនជាង ១០ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់អ្នកនាង សៅ លីឈីង ហៅចែ JJ Ching។

ផលិតករស្រី សៅ លីឈីង ហៅចែ JJ Ching បានងាកមកបង្កើតភាពស្និទ្ធស្នាលជាមួយនឹងបងប្អូនក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាជនក្រក្សត់ អតិថិជន និងអ្នកគាំទ្រដែលជាបុព្វហេតុជម្រុញឲ្យអ្នកនាងក្លាយជាបុគ្គលិករបស់មហាជនដោយមិនដឹងខ្លួន។

អ្នកនាង សៅ លីឈីង ហៅចែ JJ Ching បានឲ្យដឹងថា អាជីវកម្ម ឬមុខជំនួញមួយជោគជ័យទៅបាន អាស្រ័យលើការដឹកនាំល្អ ភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងគ្នា ទំនួលខុសត្រូវ និង ភាពមានម្ចាស់ការលើខ្លួនឯង។

គួររំឭកផងដែរថា JChing Cosmetic មានលក់នូវ ផលិតផលថែរក្សាសម្រស់ដូចជា ទាំងគ្រីមចិញ្ជឹមបំប៉នស្បែកមុខ,  សំឡីផ្កា, ហ្វូមស្រទាប់ផ្កា, ឡេការពារកម្តៅថ្ងៃ BBCC Pichy និងឡេលាបខ្លួនសំបុកត្រចៀកកាំនិងទឹកដោះពពែ។

បច្ចុប្បន្នអ្នកផលិតវីដេអូ សៅ លីឈីង ហៅចែ JJ Ching មិនត្រឹមតែក្តោបក្តាប់ មុខជំនួញ ក្រុមហ៊ុន JChing Cosmetic ដែលមានតំណាងចែកចាយរាប់ពាន់នាក់ប៉ុណ្ណោះទេ ថែមទាំងក្លាយជា សហគ្រិនឆ្នើមស្នេហាជាតិថែមទៀតផង 

ក្រៅពីការបង្កើតការងារដោយផ្ទាល់នឹងដោយប្រយោល ដល់ប្រជាជនក្នុងស្រុក អ្នកនាង សៅ លីឈីង ហៅចែ JJ Ching តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ ស្រ្តីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្រគន្ធបុប្ផាផងដែរ៕